• 2018-08-15 08:03:00
  • ប្រដាល់

កីឡាករ​ថៃ​ល្បី​ឈ្មោះ​ម្នាក់ ទម្លាយ​តម្លៃ​ខ្លួន​វាយ​នៅ​សង្វៀន One បាន​ជិត​ម៉ឺន​ដុល្លារ

  • 2018-08-15 08:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​លំដាប់​ជួរ​មុខ​ក្នុង​ប្រភេទ​គីឡូ​ស្រាល​នៅ​ប្រទេស​ថៃ ភិត​ដាំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ចេញ​ទៅ​​វាយនៅ​សង្វៀន One Championship លក្ខណៈ​ប្រដាល់​សេរី​ទទួល​បាន​តម្លៃ​ខ្លួន​៣​សែន​បាត (៩​ពាន់​ដុល្លារ)។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ភិតដាំ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ដោយ​ប៉ះ​ជាមួយ​កីឡាករ​អូស្ត្រាលី Josh Tonna។ វាយ​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល (Flyweight) កីឡាករ​ថៃ​វ័យ​២០​ឆ្នាំ​បាន​បញ្ចប់ Josh ត្រឹម​ទឹក​ពីរ ដោយ​សារ​រន្ទះ​ជើង​ទាត់​ចំ​ឆ្អឹងជំនី។

ក្នុង​កិច្ច​សម្ភាសន៍​ខ្លី​មួយ​​នៅ​ប្រទេស​ថៃ​កាល​ពី​សប្ដាហ៍​មុន​ មុន​ពេល​ឡើង​សង្វៀន​ប៉ះ​ជាមួយ​កីឡាករ​មង្គលឆ័យ កីឡាករ​ភិតដាំ​​បាន​​ទម្លាយ​ឲ្យ​ដឹង​ពេល​ទៅ​​វាយ​នៅ​ម៉ាឡេស៊ីថា ​គេ​បាន​តម្លៃ​ខ្លួន​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ។ កន្លង​ទៅ​កីឡាករ​កម្ពុជា​សុខ ធី​​ក៏​ធ្លាប់​ទៅ​វាយ​​បែប​សេរី​នៅ​សង្វៀន One ដូច​គ្នា ដោយ​ពេល​នោះ​​ជួប​កីឡាករ​ថៃ Lerdsila ទទួល​បាន​តម្លៃ​ខ្លួន​៥​ពាន់​ដុល្លារ។

តែ​​ក្រោយ​ការ​ប្រកួត​ចប់​មាន​រឿង​ចម្រូងចម្រាស​ចំពោះ​លទ្ធផល ខាង​ One Championship បាន​បន្ថែម​៥​ពាន់​ដុល្លារ​​ទៀត​ដល់​សុខ ធី​ ដើម្បី​សង​ជំងឺ​ចិត្ត និង​មាន​គម្រោង​ឲ្យ​អ្នក​ទាំង​ពីរ​សងសឹក​គ្នា​ផង​ដែរ៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់