- 2018-08-15 07:26:14
- កីឡាផ្សេងៗ
វ៉ាត់ ចំរើន ហាមដាច់ខាត មិនឲ្យមានសារធាតុហាមឃាត់នៅ Asian Game
- 2018-08-15 07:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន ហាមដាច់ខាត មិនឲ្យមានសារធាតុហាមឃាត់នៅ Asian Game
ចន្លោះមិនឃើញ
វ៉ាត់ ចំរើន រំលឹកទៅដល់អត្តពលិកទាំងអស់ដែលត្រូវចេញទៅប្រកួត Asian Game មិនត្រូវឲ្យមានដាច់ខាត់ចំពោះការប្រើប្រាស់សារធាតុហាមឃាត់នានា ឬថ្នាំអ្វីដែលខាងកម្មវិធីខាងលើនេះមិនឲ្យប្រើ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូ និងគ្រូបង្វឹកទាំងអស់ ត្រូវពិនិត្យកីឡាករ កីឡាការិនីខ្លួនឯងឲ្យបានមែនទែនចំពោះការត្រៀមខ្លួនចេញទៅប្រកួតប៉ុន្មានថ្ងៃខាងមុខនេះ។ ចំពោះសម្ភារសម្រាប់ប្រើប្រាស់ពេលប្រកួត ឯកសណ្ឋានសម្រាប់ប្រើពេលបើកកម្មវិធី ប្រើប្រាស់ប្រចាំថ្ងៃ កាតសំគាល់ខ្លួន ត្រូវរៀបចំឲ្យបានរួចរាល់ជាមុន។
អ្នកជំនាញខាងកីឡាខាងលើនេះ រំលឹកពាក្យសម្ដេច តេជោ ដែលធ្លាប់បានប្រាប់អត្តពលិកកន្លងទៅថា «បើចាញ់ គឺចាញ់ដោយកិត្តិយស បើឈ្នះ ឈ្នះដោយថ្លៃថ្នូរ»។ ដូច្នេះកីឡាករ កីឡាការិនីទាំងអស់ត្រូវរក្សាភាពថ្លៃថ្នូរ ទាំងសកម្មភាពទូទៅ ឬពេលប្រកួត ព្រោះទៅនេះក្នុងនាមតំណាងឲ្យប្រទេសជាតិ។ យ៉ាងណាមិញ ចំពោះសារធាតុដែលគេហាមឃាត់ ឬភេសជ្ជៈណាដែលប៉ះពាល់ មិនត្រូវប្រើនោះឡើយ។ ការហូបចុកអ្វីផ្សេងៗត្រូវប្រុងប្រយ័ត្នមែនទែន កុំឲ្យពេលត្រួតពិនិត្យទៅរកឃើញអ្វីដែត្រូវហាម វានឹងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងបុគ្គលខ្លួនឯងផងដែរ។
កម្មវិធីសិក្ខាសាលាស្ដីអំពីស្ដីអំពីក្រមសីលធម៌ និងវិន័យដែលមានតំណាងក្រសួង រួមនិងគណៈកម្មាធិការជាតិអូឡាំពិកនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ២០១៨ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡា។ កម្ពុជានឹងបញ្ជូនអត្តពលិក ៤៣នាក់ ត្រូវនិង១៣ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី(Asian Game)លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី៕