• 2018-08-14 13:27:15
  • បាល់ទាត់

ក្ដៅ! Mandzukic ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​បាល់ទាត់​អន្តរជាតិ

  • 2018-08-14 13:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ខ្សែ​ប្រយុទ្ធ Mario Mandzukic បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាត។

ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន កីឡាករ Mandzukic បាន​ធ្វើ​ការ​រៀបរាប់​ពី​អារម្មណ៍​មោទនភាព និង​អនុស្សាវរីយ៍​របស់​ខ្លួន​ដែល​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​មុន​ប្រកាស​ចូល​និវត្តន៍។ ខ្សែ​ប្រយុទ្ធ​ក៏​បាន​បញ្ជាក់​ថា ខ្លួន​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ កីឡាករ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​ដែល​ទទួល​ស្គាល់​ការ​ប្រឹងប្រែង​ខ្លួនកន្លងមក។

Mandzukic ចាប់​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​តាំង​ពី​ឆ្នាំ ២០០៧។ ជាង ១០ ឆ្នាំ​ លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ កីឡាករ​បាន​បង្ហាញ​ខ្លួន​សរុប​បាន ៨៩ ប្រកួត និង​ស៊ុត​ចូល ៣៣ គ្រាប់។

ក្នុង World Cup ២០១៨ ខ្សែ​ប្រយុទ្ធ Mandzukic ស្ថិត​ក្នុង​ចំណោម​កីឡាករ​សំខាន់​ដែល​បាន​រួម​ចំណែក​ជួយ​ក្រូអាត​ឲ្យ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់