• 2018-08-14 07:54:28
  • ព័ត៌មាន

De Gea នឹង​ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ​២០២៣​ក្រោយ​ Real យក​បាន​ Courtois

  • 2018-08-14 07:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ថា​ David de Gea នឹង​ត​កុងត្រា​ថ្មី​៥​ឆ្នាំ​ទៀត​ជាមួយ​ Manchester United ដែល​នឹង​​ធ្វើ​ឲ្យ​រូប​គេ​ស្នាក់​នៅ​ជាមួយ​ក្លឹប​រហូត​​ដល់​ឆ្នាំ​២០២៣។​

De Gea

De Gea បាន​ផ្ទេរ​មក​ United ក្នុង​ឆ្នាំ​២០១១​ក្នុង​តម្លៃ​១៨,៩​លាន​ផោន​ ជា​កំណត់ត្រា​ថ្លៃ​បំផុត​របស់​អ្នក​ចាំ​ទី​នៅ​ជំនាន់​នោះ។​ អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​មាន​អាជីព​បាល់ទាត់​យ៉ាង​ជោគជ័យ​នៅ Premier League រហូត​ធ្វើ​ឲ្យ​ Real Madrid ចាប់​អារម្មណ៍​សឹង​ទិញ​បាន​សម្រេច​ក្នុង​ឆ្នាំ​២០១៥​ប៉ុន្តែ​រត់​ឯកសារ​មិន​ទាន់​នៅ​ថ្ងៃ​ចុងក្រោយ។​

យ៉ាង​ណា​ក្រោយ​ក្រុម​យក្ស​អេស្ប៉ាញ​ទិញ​ Thibault Courtois ពី Chelsea ក្នុង​តម្លៃ​៣៥​លាន​ផោន​កាល​ពី​ពេល​ថ្មីៗ​ធ្វើ​ឲ្យ​អនាគត​ De Gea ជាមួយ​ United គ្មាន​អ្វី​ស្រពិចស្រពិល​ទៀត​ទេ​ ហើយ​ក្លឹប​សង្ឃឹម​ថា​នឹង​អន្ទង​រូប​គេ​កាន់​ប៊ិច​បន្ត​កុងត្រា​ក្នុង​ពេល​ឆាប់​ៗ៕​

ប្រភព៖ theguardian ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់