• 2018-08-14 07:16:03
  • កីឡា​ផ្សេង​ៗ

Black Women ​សេះ​អាមេរិក ​យក​លេខ​១​ពូល​A ​នៅ​ប្រណាំង​សេះ​ Smart Land and Home

  • 2018-08-14 07:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ប្រណាំង​សេះ​ពូល A ដណ្តើម​ពាន​រង្វាន់​ Smart Land and Home Champions ​រដូវកាល​ទី​៣ ​ឆ្នាំ​២០១៨ ​ប្រចាំ​ខែ​សីហា ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​គឺ​សេះ​ឈ្មោះ Black Women ។

Black Women ជា​សេះ​នាំ​ចូល​ពី​អាមេរិក ​ហើយ​បាន​ចូល​ប្រកួត​ពាន​រង្ចាន់​ខាង​លើ​នេះ​ម្ដង​មក​ហើយ ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​ដោយ​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​នោះ​ទេ។ យ៉ាងណាមិញ សម្រាប់​ខែ​សីហា​នេះ​វិញ ​វា​ពិត​ជា​រត់​បាន​ល្អ​មែនទែន ​ដោយ​​អាច​យក​ឈ្នះ​សេះ​ដទៃ​ក្នុង​ពូល A ​ជាមួយ​គ្នា​ដាច់​តែ​ម្ដង។ លោក អឿន សុផល គណៈកម្ម​ការ​បច្ចេកទេស​កា​រ​ប្រណាំងសេះ និង​ជា​ម្ចាស់​សេះ Black Woman នេះ​បាន​បញ្ជាក់​ថា ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​វត្តមាន​របស់​សេះ​មួយ​ក្បាល​នេះ ​ក្រោយ​ពី​ចូល​ប្រកួត​ហើយ ​ឈ្នះ​សេះ​ដទៃ​ដាច់​បែប​នេះ។

លោក សុផល ​រំពឹង​ថា​នៅ​ខែ​បន្ទាប់​ៗ​ទៀត ​វា​នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​សម្រាប់​ការ​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ។ Black Woman ​ជា​សេះ​ដែល​លោក សុផល ​មាន​ក្ដី​រំពឹង​ខ្ពស់ ​ព្រោះ​វា​មាន​ល្បឿន​រត់​លឿន ​ហើយ​មិន​ងាយ​ហត់​នោះ​ទេ ​ក្រោយ​ពី​បាន​ឃើញ​ការ​ប្រណាំង​២​ខែ​មក​នេះ។ ដោយ​ឡែក​សម្រាប់​លេខ​២ ​ក្នុង​ពូល A ​វិញ ​បាន​ទៅ​លើ​សេះ​ឈ្មោះ World Wave ​និង​លេខ​៣​បាន​ទៅ​លើ​សេះ​ឈ្មោះ Belly ។

សម្រាប់​ពូល C ​វិញ សេះ​ឈ្មោះ KK ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​សេះ​ឈ្មោះ អាឆ្លាម ​ទទួល​បាន​លេខ​២ ​និង​សេះ​ឈ្មោះ Navara ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ខែ​មុន ​បាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​៣។ ចំពោះ​ពូល D ​សេះ​ឈ្មោះ​ប្រុស​ប៉ាវ ​លេខ​១ ​សេះ​ឈ្មោះ អារ៉េ ​បាន​លេខ​២ ​និង​សេះ​ឈ្មោះ អាចេត ​ទទួល​បាន​លេខ​៣៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់