• 2018-08-14 23:00:00
  • កីឡា​ផ្សេង​ៗ

​ស៊ន សៀវម៉ី «មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សម្ពាធ​ ពេល​គេ​​​រំពឹង​ខ្លាំង​​មក​លើ​យើង​» ​​

  • 2018-08-14 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​​​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ក្នុង​ការ​​ចូលរួម​ប្រកួត​​ព្រឹត្តិការណ៍ Asian Games 2018 ​ប៉ុន្តែ​រូប​គេ​បង្ហាញ​​អារម្មណ៍​​ខ្លាច​អ្នក​គាំទ្រ​ឈប់​គាំទ្រ​ ប្រសិន​បើ​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ដូច​អ្វី​ដែល​គ្រប់​គ្នា​រំពឹង​ទុក។

ស៊ន សៀវម៉ី

សៀវម៉ី បាន​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​ចំនួន​១​ខែ​កន្លះ​​តាំង​ពី​ដើម​ខែ​មិថុនា រហូត​ដល់​​ដើម​ខែ​សីហា ឆ្នាំ​២០១៨។ នៅ​ Asian Games ​​កីឡា​ការិនី​រូប​នេះ​​​​បាន​ស្វែង​យល់​ពី​ដៃ​គូ​របស់​ខ្លួន​​រួច​រាល់​ ដោយ​មាន​កីឡា​ការិនី​ខ្លាំង​ៗ​ជា​ច្រើន​មក​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ​​ ក្រោម​ហេតុ​ផល​នេះ​ធ្វើ​ឲ្យ​​កញ្ញា​គិត​ថា ឆ្នាំ​​នេះ​មាន​ផលវិបាក​ជាង​ឆ្នាំ​២០១៤​ រហូត​ដល់​បី​ដង។ ​ទាក់​ទង​អារម្មណ៍​ព្រួយបារម្ភ​មួយ​ដែល​ សៀវម៉ី បាន​ទម្លាយ​គឺ​ខ្លួន​ខ្លាច​អ្នក​គាំទ្រ​ឈប់​ស្រលាញ់ បើ​សិន​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ដូច​អ្វី​ដែល​​អ្នក​គាំទ្រ​រំពឹង​ទុក។ ​

ជា​មួយ​គ្នា​នោះ​លោក Choi Yong Sok គ្រូ​បង្វឹក​​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា សៀវម៉ី ឆ្នាំ​​នេះ​ខ្លាំង​ជាង​ ៤ ឆ្នាំ​មុន​ទាំង​បទ​ពិសោធន៍ និង​បច្ចេកទេស​។ ប៉ុន្តែ​ចំណុច​ដែល​លោក​ព្រួយបារម្ភ​គឺ​ជង្គង់​របស់​ សៀវម៉ី មិនបាន​ដូច​មុន​១០០​%​។ ធម្មតា​ជង្គង់​ដែល​ធ្លាប់​ទទួល​​ការ​វះកាត់​វា​មិន​ល្អ​ដូច​ជង្គង់​​ដែល​មក​ពី​កំណើត​ឡើយ។

Choi Yong Sok

ស៊ន សៀវម៉ី រៀបរាប់​​ដូច្នេះ​ថា៖

ទោះ​ជា​យ៉ាង​ណា​ ​ព្រឹត្តិការណ៍ Asian Games 2018 ​នេះ​ សៀវម៉ី បាន​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ពិសេស​គឺ​ធ្វើ​យ៉ាង​ប្រជែង​យក​មេដាយ​ណា​មួយ​​ឲ្យខាងតែ​បាន ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ។ ​​

ព្រឹត្តិការណ៍​ Asian Games 2018 នឹង​ចាប់​ផ្ដើម​​ចន្លោះ​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨។ ដោយ​ឡែក​សម្រាប់​ កីឡាករ-​កីឡា​ការិនី តេក្វាន់ដូ កម្ពុជា​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់