• 2018-08-14 03:04:39
  • បាល់ទះ

គ្រូ​ជន​ជាតិ​ចិន​​រើស​បាន​​ជម្រើស​ជាតិ​បាល់ទះ​​​១៨​នាក់​ចាប់​ហាត់​ត្រៀម​​​​​ស៊ីហ្គេម​ឆ្នាំ​ក្រោយ

  • 2018-08-14 03:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Li Jun ដែល​ជា​គ្រូ​បង្វឹក​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​​​បាន​ប្រកាស​ឈ្មោះ​កីឡាករ​បាល់ទះ​ទាំង ១៨ នាក់​សម្រាប់​ត្រៀម​ចូល​រួម​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០១៩​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន។

លោក Li Jun

ឈ្មោះ​កីឡាករ​ទាំង ១៨​នាក់​មាន​៖

  • ១-​ ខឹម សុវណ្ណដារ៉ា (មកពី​​ក្លឹប​វិសាខា)

  • ២-​ ពិន សារុន (មកពី​​ក្លឹប​វិសាខា)

  • ៣- មា ប៊ិនយ៉ា (មកពី​​ក្លឹប​វិសាខា)

  • ៤-ម៉ី រស្មី (មកពី​​ក្លឹប​វិសាខា)

  • ៥-មួន និមល (មកពី​​ក្លឹប​វិសាខា)

  • ៦-សឿន ហេង (មកពី​​ក្លឹប​វិសាខា)

  • ៧ អាន សុខហេង (មកពី​​ក្លឹប​វិសាខា)

  • ៨-គួន មុំ (មកពី​​ក្លឹប​វិសាខា)

  • ៩- សួន ចាន់ណារ៉ូ (មកពី​​ក្លឹប​វិសាខា)

  • ១០-​ឡាង រាសីកែវ (មកពី​​ក្លឹប​វិសាខា)

  • ១១-រឿន វាសនា (មកពី​​ក្លឹប​វិសាខា)

  • ១២-ផុល រតនៈ (មកពី​​ក្លឹប​វិសាខា)

  • ១៣-​គង់ ពិសិដ្ឋ (មកពី​​ក្លឹប​វិសាខា)

  • ១៤-មី សុផណ្ណា (មកពី​​ក្លឹប​វិសាខា)

  • ១៥- សាធ រដ្ឋា (មក​​ពី​ក្លឹបមហាផ្ទៃ)

  • ១៦- លុច គឹមសៀន (មក​ពី​ក្លឹប​មហាផ្ទៃ)

  • ១៧-ខឿន ភារិន្ទ (មកពី​ក្លឹប​មហាផ្ទៃ)

  • ១៨-ប៊ន ណារិទ្ធ (មក​ពី​ក្លឹប​មហាផ្ទៃ)

ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា

កីឡាករ​ទាំង ១៨ នាក់​នេះ នឹង​​ធ្វើ​ការ​ហ្វឹកហាត់​ជា​មួយ​លោក Li Jun រហូត​ជិត​ដល់​ថ្ងៃ​​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០១៩ និង​ធ្វើតេស្ត​សមត្ថភាព​ម្ដង​ទៀត ដើម្បី​សម្រេច​យក ១២ នាក់​ចុង​ក្រោយ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់