• 2018-08-14 01:49:55
  • ព័ត៌មាន

Spurs ពន្យារ​ពេល​ប្ដូរ​ទៅ​កីឡដ្ឋាន​ថ្មី​ព្រោះ​មូលហេតុ​សុវត្ថិភាព​

  • 2018-08-14 01:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham បាន​ពន្យារ​ពេល​ការ​ទៅ​លេង​នៅ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ ក្រោយ​រង​ការ​រិះគន់​ពី​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ទីនោះ​នៅ​មាន​កម្រិត។​

មុន​នេះ​ Spurs បាន​កំណត់​យក​ប្រកួត​ប៉ះ​ Liverpool ​ថ្ងៃ​១៥​កញ្ញា​ ជា​ប្រកួត​ដំបូង​របស់​ខ្លួន​​នៅ​កីឡដ្ឋាន​ថ្មី​ ប៉ុន្តែ​ការ​ពន្យារ​ពេល​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​នឹង​លើក​ទៅ​លេង​នៅ​ Wembley ដូច​រដូវ​កាល​មុន​ដដែល។​ ប្រកួត​បន្ទាប់​នោះ​ដែល​ត្រូវ​ប៉ះ Cardiff ថ្ងៃ​ទី​៦​ ខែ​តុលា​ក៏​លើក​ទៅ​ Wembley ដូចគ្នា។​

តាម​ការ​ប៉ាន់ស្មាន​ថ្មី​មួយ​ឲ្យ​ដឹង​ថា​ប្រកួត​ដំបូង​នៅ​កីឡដ្ឋាន​ថ្មី​របស់​ក្រុម​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​គឺ​ប៉ះ​ Manchester City ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ បើ​សិន​មិន​មាន​ការ​ប្រែប្រួល​ទេ​នោះ។​ Spurs បាន​យក​ឈ្នះ​ Newcastle ២​ទល់​នឹង​១​នៅ​សប្ដាហ៍​ទី​មួយ​ ធ្វើ​ឲ្យ​ពួកគេ​ឈរ​លេខ​៨​ក្នុង​តារាង​ Premier League៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់