• 2018-08-13 04:32:30
  • បាល់ទាត់

ទ័ព ប៉ះ ណាហ្គា វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Hun Sen Cup 2018

  • 2018-08-13 04:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ ណាហ្គាវើល នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់ ក្រសួង​ការពារ​ជាតិ (ទ័ព) នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup 2018 ។

ក្រុម ណាហ្គា (កាល​យកឈ្នះ​បឹង​កេត​នៅ​ជើង​ទី​២)

​សម្រាប់​មួយ​គូ​ទៀត​គឺ​ជា​ជំនួប​រវាង អង្គរ​​ថាយ​ហ្គឺរ នឹង​ត្រូវ​ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨។ សម្រាប់​វគ្គ​នេះ​ការ​ប្រកួត​មាន​តែ​មួយ​ជើង​ប៉ុណ្ណោះ​ ដោយ​ធ្វើ​ឡើង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូច​គ្នា។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែ​តុលា ​ឆ្នាំ​២០១៨៕

ក្រុម​ទ័ព ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់