• 2018-08-13 03:05:39
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ និយាយ​ពី​ការ​គាំទ្រ​របស់​បរទេស​មួយ​ក្រុម​ កាល​ម៉ារ៉ាតុង​ថ្ងៃសៅរ៍​

  • 2018-08-13 03:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ពិត​ជា​ចិត្ត​សប្បាយ​រីករាយ​បំផុត​ ពេល​ដែល​ឃើញ​មាន​អ្នក​គាំទ្រ​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ មិន​ថា​បរទេស​ ឬ​អ្នក​គាំទ្រ​កម្ពុជា​នោះ​ឡើយ​ ជា​កត្តា​ជំរុញ​ឲ្យ​កីឡាករ​រឹតតែ​ខំប្រឹង​ប្រកួត។​

រឿង​ សោភ័ណ្ឌ(ក្រហម) វង្ស ណយ​(ខៀវ)

រឿង​ សោភ័ណ្ឌ​ ប្រាប់​ឲ្យ​ដឹង​ថា​ អរគុណ​ណាស់​សម្រាប់​ការ​គាំទ្រ​មិន​ថា​បរទេស​ ឬ​អ្នក​គាំទ្រ​ខ្មែរ​នោះ​ទេ​ កីឡា​អាច​ដើរ​ទៅ​មុខ​បាន​ ក៏​ដូច​ជា​រីកចម្រើន​ទៅ​បាន​ដោយ​សារ​តែ​អ្នក​មក​ទស្សនា​ អ្នក​គាំទ្រ​នេះ​ឯង។​ នៅ​ពេល​ដែល​ឮ​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ពេល​វ៉ៃ​ត្រូវ​ម្ដងៗ​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​រឹតតែ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត។​

រឿង សោភ័ណ្ឌ​ និង​គាំទ្រ

កំពូល​អ្នក​លេង​កណ្ដាប់​ដៃ​ខាង​លើ​នេះ​ ក៏​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ខ្លួន​ ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត​ដែរ​ ជា​ពិសេស​អ្នកគាំទ្រ​កីឡា​ប្រដាល់​គុនខ្មែរ​នេះ​តែ​ម្ដង​ ហើយ​នឹង​ខំ​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចំណាស់​នេះ។​

រឿង​ សោភ័ណ្ឌ(ក្រហម) វង្ស ណយ​(ខៀវ)

រំលឹក​ដែរ​ថា​ រាល់​ការ​ប្រកួត​របស់​កីឡាករ​ រឿង​ សោភ័ណ្ឌ​ តែងតែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​ទៅ​ទស្សនា​ផ្ទាល់​ រហូត​ពេល​ខ្លះ​រក​កន្លែង​អង្គុយ​គ្មាន​នោះ​ទេ។​ ចំណែក​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ ជា​មួយ​ជើង​ខ្លាំង​ វង្ស​ ណយ​ រឹតតែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ពេញ​ថ្លើម​ និង​ទស្សនា​តែ​ម្ដង៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់