• 2018-08-10 10:33:42
  • ព័ត៌មាន

​អត់​អស់​លុយ​​មួយ​រៀល មើល​ការ​ប្រកួត​បាល់​ទាត់​ល្បីៗ តាម​ទូរសព្ទ មិន​​បាច់​ហត់​ទៅ​ណា​ឆ្ងាយ

  • 2018-08-10 10:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្ដល់​សេវា​កម្មវិធី​កម្សាន្ត​ iflix ដែល​ជា​ដៃ​គូ​សហការ​របស់​ក្រុម​ហ៊ុន Smart ​បាន​ប្រកាស​ពី​កិច្ចសហការ​ថ្មី ជាមួយ​បណ្ដាញ​ទូរទស្សន៍​កីឡា beIN Sports ដើម្បី​នាំ​យក​កម្មវិធី​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​អឺរ៉ុប​ សម្រាប់​អតិថិជន​ខ្លួន​នៅ​កម្ពុជា​។

ចាប់ពី​ថ្ងៃ​ទី​ ១០ សីហា​ នេះ​ទៅ អតិថិជន iflix ​​កម្ពុជា​​អាច​រីករាយ​ទស្សនាការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​ Premier League ​អង់គ្លេស និង​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ ឡា​លី​ហ្កា​អេស្ប៉ាញ (Spanish La Liga) ដូច​អ្នក​​អង្គុយ​កៅអី​ជួរមុខ​នៃ​ការ​ប្រកួត​ផ្ទាល់​ពិតៗ លើ​ប៉ុស្តិ៍​កីឡា​ថ្មី ២៤ ម៉ោង beIN SPORT 1 និង beIN SPORT 2 ដែល​ផ្សាយ​​តាម​រយៈ iflix។

បើ​ខក​ខាន​មើល​ការ​ផ្សាយ​​ផ្ទាល់ ​អ្នក​អាច​ចូល​ទៅ​មើល​ពេល​ក្រោយ ឬ​ដោនឡូត​​គ្រប់​ការ​ប្រកួត​​មក​ទុក​មើល​នៅ​ពេល​ណា​ក៏​បាន។ លើស​ពី​នេះ​ទៀត ក៏​មាន​វីដេអូ​សង្ខេប​ការ​ប្រកួត​ ដែល​មាន​ក្នុង​ថ្ងៃ​តែមួយ ទាំង​​ក្របខ័ណ្ឌ​ Premier League ​ អង់គ្លេស ឡា​លី​ហ្កា​អេ​ស្ប៉ា​ញ និង​លី​ក ១ បារាំង ដែល​អាច​ទស្សនា​បាន​ដោយ​ឥតគិតថ្លៃ នៅ​តំបន់​ដែល​មាន beIN SPORTS។

តាម​រយៈ​ភាព​ជា​ដៃគូ​ផ្តាច់​មុខ​​​រវាង​ Smart និង​ iflix នៅ​ពេល​នេះ អ្នក​គាំទ្រ​កីឡាបាល់ទាត់​នៅ​កម្ពុជា អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ចុះឈ្មោះ​ប្រើ​កម្មវិធី Smart StreamOn 2, StreamOn 8 និង Smart@Home។ កាន់​តែ​ពិសេស អតិថិជន​ថ្មី​របស់​ Smart នឹង​ទទួល​បាន​ឱកាស​​​​ប្រើ​កម្មវិធី iflix រយៈពេល ៣ ខែ​ដោយ​ឥតគិតថ្លៃ។

លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata លើក​ឡើង​ថា​៖ "ភាព​ជា​ដៃគូ​របស់ Smart ​និង iflix បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​។ ការ​បន្ថែម​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​​នូវ​ការ​ប្រកួត​កីឡាបាល់ទាត់​ ក្នុង​លី​គកំពូលៗ​របស់​ពិភព​លោក នឹង​ធ្វើ​ឲ្យ iflix ក្លាយ​ជា​កម្មវិធី​ ដែល​អ្នក​ស្រលាញ់​វិស័យ​កីឡា​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ចាំបាច់​ប្រើ​"។

លោក Mark Britt ​​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន iflix មាន​មតិ​ថា​៖​ “​យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់ជូន​នូ​វ​ភាព​ងាយ​ស្រួល​បំផុត​ ក្នុង​ការ​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​កីឡា តាម​ឧបករណ៍​ចល័ត​ដោយ​មាន​ការ​វិនិយោគ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ច្រើន​ទៅលើ​កម្មវិធី ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​។ ភាព​ជា​ដៃគូ​ជាមួយ beIN ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជាប់​ជានិច្ច"។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​៖

អត្ថបទ៖ សុខណា

មតិយោបល់