• 2018-08-10 13:32:53
  • បាល់ទាត់

តោះ​មក​ដឹង​ពី​ម៉ូត​ និង​តម្លៃ​សំលៀកបំពាក់ កីឡាករ​ពូ​កែ​កំប្លែង Batshuayi

  • 2018-08-10 13:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក Michy Batshuayi ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​លើក​ឡើង​ថា​ពូកែ​កំប្លុកកំប្លែង ដូច​បាន​ឃើញ​ស្រាប់​តាម​រយៈ​ការ​បង្ហោះ​រូប និង​ពាក្យ​សំដី​នៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម។ ចុះ​បើ​និយាយ​ពី​ការ​តែង​ខ្លួន​វិញ ខ្សែ​ប្រយុទ្ធ​និយម​យ៉ាង​ម៉េច​ដែរ?

ខាង​ក្រោម​ជា​ម៉ូត និង​តម្លៃ​សំលៀកបំពាក់​ដែល​កីឡាករ Batshuayi ធ្លាប់​ប្រើប្រាស់​កន្លង​មក៖

១.​ម៉ូត Gucci gang៖ ​អាវ​ធំ Gucci GG Web Technical Jacket មាន​តម្លៃ ៧៧០ ផោន (ប្រមាណ ៩៨៤ ដុល្លារ​សហរដ្ឋអាមេរិក), កាបូប Gucci Coco Capitan Logo Belt Bag មាន​តម្លៃ ១ពាន់​ផោន (ប្រមាណ ១២៧៨ ដុល្លារ​សហរដ្ឋអាមេរិក), ខោ Gucci GG Web Jogging Pants មាន​តម្លៃ ៦៧០ ផោន (ប្រមាណ ៨៥៦ ដុល្លារ​សហរដ្ឋអាមេរិក) និង​មួក Gucci GG Baseball Cap មាន​តម្លៃ ២១០​ផោន (ប្រមាណ ២៦៨ ដុល្លារ​សហរដ្ឋអាមេរិក)។

២.​ម៉ូត Big Dogg៖ អាវ Vetements Snoop Dogg Print T-shirt មាន​តម្លៃ ៧០០ ផោន (ប្រមាណ ៨៩៤ ដុល្លារ​សហរដ្ឋអាមេរិក) និង​ស្បែក​ជើង Vans X Fear of God White Era 95 DX Shoes មាន​តម្លៃ ៨០ ផោន (ប្រមាណ ១០២ ដុល្លារ​សហរដ្ឋអាមេរិក)។

៣.​ម៉ូត Shopping addict៖ អាវ​ធំ Balmain Leather Jacket មាន​តម្លៃ ៣៤១៥ ផោន (ប្រមាណ​ ៤៣៦៥ ដុល្លារ​សហរដ្ឋអាមេរិក), អាវ Givenchy Skull Print T-shirt មាន​តម្លៃ ៥០០ ផោន (ប្រមាណ ៦៤០ ដុល្លារ​សហរដ្ឋអាមេរិក) និង​ស្បែក​ជើង Balenciaga Speed Sneakers មាន​តម្លៃ ៤៩៥ ផោន (ប្រមាណ ៦៣២ ដុល្លារ​សហរដ្ឋអាមេរិក)។

៤.​ម៉ូត Black and yellow៖ អាវ​ Off-White Co Virgil Abloh Hoodie មាន​តម្លៃ ៨០៥ ផោន (ប្រមាណ ១០៣០ ដុល្លារ​សហរដ្ឋអាមេរិក), ខោ Off-White Co Virgil Abloh Sweatpants មាន​តម្លៃ ៣៨៥ ផោន (ប្រមាណ ៤៩២ ដុល្លារ​សហរដ្ឋអាមេរិក) និង​ស្បែក​ជើង Vans X Peanuts Old Skool Shoes មាន​តម្លៃ ៧៥ ផោន (ប្រមាណ ៩៥ ដុល្លារ​សហរដ្ឋអាមេរិក)។

៥.​ម៉ូត Loyalty loyalty loyalty៖ អាវ Gucci GG Jacquard Jacket មាន​តម្លៃ ១២៦០ ផោន (ប្រមាណ ១៦១០ ដុល្លារ​សហរដ្ឋអាមេរិក), ខោ Gucci GG Jacquard Jogging Pants មាន​តម្លៃ ៨៧០ ផោន (ប្រមាណ ១១១២ ដុល្លារ​សហរដ្ឋអាមេរិក) និង​ស្បែក​ជើង Vans X Off-White Caution Skateboard Shoes មាន​តម្លៃ ៧៥ ផោន (ប្រមាណ ៩៥ ដុល្លារ​សហរដ្ឋអាមេរិក)។

៦.​ម៉ូត In designer disguise៖ អាវ Gucci Hooded Zip-up Sweatshirt មាន​តម្លៃ ៩៥០ ផោន (ប្រមាណ ១២១៥ ដុល្លារ​សហរដ្ឋអាមេរិក), ខោ Gucci Stripe Joggin Pants មាន​តម្លៃ ៧៧០ ផោន (ប្រមាណ ៩៨៥ ដុល្លារ​សហរដ្ឋអាមេរិក) និង​កាបូប Gucci Coco Captain Belt Bag មាន​តម្លៃ ១ ពាន់​ផោន (ប្រមាណ ១២៧៨ ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់