• 2018-08-10 03:14:32
  • ប្រវត្តិ​​

ទីផ្សារ​អង់គ្លេស​បិទ​តែ​ក្លឹប​នៅ​អាច​លក់​កីឡាករ​ចេញ​បាន​ឬ​អត់?

  • 2018-08-10 03:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​បាន​បិទ​ទ្វារ​ជា​ស្ថាពរ​កាល​ពី​យប់​មិញ​ខណៈ​ក្លឹប​មួយ​ចំនួន​បាន​ទិញ​កីឡាករ​នៅ​វិនាទី​ចុង​ក្រោយ​ហើយ​ក្លឹប​ខ្លះ​ក៏​មិន​អើពើ​ដូច​ករណី​ Tottenham Hotspur មិន​បាន​ទិញ​សូម្បី​តែ​ម្នាក់។​​

ទោះ​ជា​ទីផ្សារ​នៅ​អង់គ្លេស​បិទ​ទ្វារ​មែន​តែ​វា​រារាំង​តែ​ការ​ទិញ​កីឡាករ​ចូល​ប៉ុណ្ណោះ​ ចំពោះ​ការ​លក់​ចេញ​វិញ​គឺ​ក្លឹប​ទាំង​២០​នៅ​តែ​អាច​លក់​កីឡាករ​បាន​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា​ទៅ​ឲ្យ​ក្លឹប​នៅ​លីគ​កំពូល​ធំៗ​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ ដូចជា​លីគ​ អេស្ប៉ាញ, អ៊ីតាលី​ និង​អាល្លឺម៉ង់​ជា​ដើម។​

តាម​ច្បាប់​របស់​ FIFA ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​មាន​រយៈ​ពេល​យូរ​បំផុត​១២​សប្ដាហ៍​ ឬ​៣​ខែ​ប៉ុន្តែ​នៅ​ Premier League មាន​ការ​បោះ​ឆ្នោត​ឲ្យ​ទីផ្សារ​បិទ​មុន​រដូវ​កាល​ចាប់​ផ្ដើម​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​លេង​របស់​ក្រុម​។ ច្បាប់​នៅ​អង់គ្លេស​ទើប​តែ​អនុវត្តន៍​រដូវ​កាល​នេះ​ប៉ុណ្ណោះ​។​

មាន​តែ​ Premier League ទេ​ដែល​អនុវត្តន៍​ច្បាប់​នេះ​តែ​ឯង​ក្រៅ​ពី​នោះ​លីគ​ធំ​ផ្សេង​ទៀត​នៅ​តែ​បិទ​ចំ​ថ្ងៃ​៣១​ សីហា​ជាមួយ​គ្នា។​ យ៉ាង​ណា​ការ​បិទ​មុន​​ប្រកួត​ផ្លូវ​ការ​ចាប់​ផ្ដើម​វា​ល្អ​សម្រាប់​ក្លឹប​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ចំពោះ​ការ​ប្រកួត​ដោយ​គ្មាន​ការ​រំខាន៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ វិរ័ត្ន

មតិយោបល់