• 2018-08-09 08:07:39
  • ប្រវត្តិ​​

១០​រឿង​ ដែល​អ្នក​អាច​មិន​ដឹង​ពីអ្នកចាំទី Real Madrid ថ្មី Courtois

  • 2018-08-09 08:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Courtois អតីត​អ្នក​ចាំ​ទី​របស់​ Chelsea និង​ជា​ម្ចាស់​ស្រោម​ដៃ​មាស​ World Cup នៅ​រុស្ស៊ី​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​ផ្ទេរ​ទៅ​ Real Madrid កាល​ពី​យប់​មិញ​។

កីឡាករ​សញ្ជាតិ​បែលហ្សិក​​គឺ​ជា​អ្នក​ចាំ​ទី​កំពូល​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​ហើយ​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​រូប​គេ​លេង​បាល់ទាត់​អាជីព​លើ​ទឹកដី​អេស្ប៉ាញ​ពោល​គឺ​ធ្លាប់​រួមរស់​ជាមួយ​ Atl Madrid ជា​ច្រើន​ឆ្នាំ​កាល​ពី​អតីត​កាល​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី Chelsea។ យ៉ាង​ក្រោម​គឺ​ជា​រឿងរ៉ាវ​មួយ​ចំនួន​របស់​តារា​ឆ្នើម​វ័យ២៦​ឆ្នាំ​ដែល​ប្រិយ​មិត្ត​អាច​មិន​ធ្លាប់​ដឹង​៖

១. Courtois លេង​លីគ​អាជីព​បែលហ្សិក​លើក​ដំបូង​ជាមួយ​ក្រុម​ KRC Genk ក្នុង​វ័យ​១៦​ឆ្នាំ​។ កាល​នៅ​តូច​គេ​លេង​ជា​តួ​នាទី​ខ្សែ​ការពារ​ខាង​ឆ្វេង។​

២. មិត្ត​ជិតស្និទ្ធ​បំផុត​របស់​ Courtois ក្នុង​ពិភព​បាល់ទាត់​គឺ Hazard។ អ្នក​ទាំង​ពីរ​ធ្លាប់​លេង​ជាមួយ​គ្នា​ ១៩៧​ប្រកួត។ "Hazard ត្រូវ​តែ​នៅ​ជា​មួយ​ខ្ញុំ​ជា​រៀង​រហូត​មិន​ថា​ដល់​ទីណា​ឡើយ ខ្ញុំ​នឹង​យក​រូប​គេ​ទៅ​តាម"។ Courtois ធ្លាប់​និយាយ​ដូច្នេះ។​​

៣. ឪពុក​ម្ដាយ​របស់​ Courtois គឺ​ជា​កីឡាករ​បាល់ទះ​អាជីព​លេង​ឲ្យ​ក្រុម​ Genk-Opglabbeek ហើយ​បងស្រី​បង្កើត​នាង​ Valerie គឺ​ជា​កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក។​

៤. កីឡាករ​ដែល​ស៊ុត​ចូល​គេ​ច្រើន​បំផុត​គឺ Cristiano Ronaldo ចំនួន​ ១០​គ្រាប់​ ក្នុង​៩​ប្រកួត។​

៥. មូលហេតុ​មួយ​​ដែល​ធ្វើ​ឲ្យ​ Courtois ចង់​ត្រឡប់​ទៅ​ម៉ាឌ្រីដ​ខ្លាំង​បំផុត​គឺ​ដើម្បី​ជួបជុំ​គ្រួសារ​ ដោយ​សារ​កូន​ទាំង​ពីរ​ Adriana និង​ Nicolás កំពុង​រស់នៅ​ទីនោះ​ជាមួយ​អតីត​មិត្ត​ស្រី​របស់​គេ។​

៦. ក្រៅ​ពី​លេង​បាល់ទាត់​ និង​បាល់ទះ​ Courtois ចូលចិត្ត​កីឡា​ប្រណាំង​កង់​ខ្លាំង​បំផុត។​

៧. រូប​គេ​អាច​និយាយ​បាន​៤​ភាសា​មាន​ អង់គ្លេស​, បារាំង, ហូឡង់​ និង​អេស្ប៉ាញ។​

៨. Courtois ទទួល​ថ្លៃ​នឿយហត់​៩​លាន​អឺរ៉ូ​ពី​ Chelsea ក្នុង​ឆ្នាំ​២០១១ តែ​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​រហូត​ដល់​ឆ្នាំ​២០១៤​ ក្រោយ​ចប់​ការ​ខ្ចី​ជើង​ពី Atletico Madrid។

៩. ជា​រឿយៗ​រូប​គេ​ចូលចិត្ត​ហាត់​ស៊ុត​ Free Kick ពេល​ហ្វឹកហាត់​ដូចជា​ខ្សែ​ប្រយុទ្ធ​។

១០. អ្នក​ចាំ​ទី​ដែល​ជា​ Idol របស់​ Courtois គឺ​ Van der Sar អតីត​វីរបុរស Manchester United៕

ប្រភព៖ Marca ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់