• 2018-08-09 07:16:57
  • កីឡា​ផ្សេង​ៗ

​ថ្ងៃ​បើក​ឆាក​ជើង​ឯក​អាស៊ីអាគ្នេយ៍​ វ៉ូវីណាម​កម្ពុជា​​ឈ្នះ​មេដាយ​មាស​១​​គ្រឿងហើយ​​

  • 2018-08-09 07:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​​​ថ្ងៃ​បើក​ឆាក​​បើក​ឆាក​​​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​​ប្រកួត​​​ជ្រើស​រើស​ជើង​ឯក​​វ៉ូវីណាម​អាស៊ីអាគ្នេយ៍​ (​ Sea Championship) ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រុម​កីឡាករ​-​កីឡា​ការិនី​ វ៉ូវូណាម​កម្ពុជា​ ឈ្នះ​បាន​មេដាយ​មាស​១​គ្រឿង​ហើយ។ ​

(រូបថត៖ សហព័ន្ធ​វ៉ូវីណាម)

​គិត​ត្រឹម​​ពេលនេះ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ ចំនួន​៤​គ្រឿង​ ដោយ​មាន​មាស១ និងសំរឹទ្ធិ៣​គ្រឿង​។ មេដាយ​មាស រក​បាន​ពី​វិញ្ញាសា​​នារី​ម្នាក់​បុរស​បី​នាក់ ចូល​រួម​ដោយ​កីឡាការិនី ប៉ាល់ ឆរស្មី និង​កីឡាករ លី បូរ៉ាមី, សាន សុជាតិ, ប្រាក់ សុវណ្ណនី។

ចំពោះមេដាយសំរឹទ្ធិ៣​គ្រឿង​គឺ​ រក​បាន​លើ​វិញ្ញាសា​បុរស​បី​នាក់​ប្រើ​អាវុធ​សម្តែង​ដោយ​កីឡាករ សាន សុជាតិ, ជ្រិន ប៊ុនឡុង, ជិន ពិសិដ្ឋ និង ស៊ិន សេង ហុង។ ចំណែក ឃន ចាន់​សុភ័ក្រ​នាថ រក​បាន​លើ​វិញ្ញាសា​ប្រយុទ្ធ​នារី ៤៨​គីឡូក្រាម​និង ទី នី​ហ្សា រក​បាន​លើ​វិញ្ញសា​ប្រយុទ្ធ​បុរស ៦០​គីឡូក្រា​ម ។

​កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចំនួន​ ២២ រូប​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់