• 2018-08-09 07:44:56
  • កីឡា​ផ្សេង​ៗ

កង្វះ​អាង​ហែលទឹក​ ជា​មូលហេតុ​កម្ពុជា​មិន​សូវ​សំបូរ​កីឡាករ​

  • 2018-08-09 07:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កត្តា​កង្វះខាត​អាង​ហែលទឹក​ ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​សូវ​សំបូរ​កីឡាករ​ កីឡា​ការិនី​មក​ចូល​ហ្វឹកហាត់​ និង​មិន​សូវ​មាន​ធនធាន​ថ្មី​បន្ថែម​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ។​

អាងនៅពហុកីឡដ្ឋានមរតកតេជោ

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ បាន​លើក​ឡើង​ថា​ បើ​ពិនិត្យ​មើល​តាម​ភាព​ជាក់ស្ដែង​ នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​សូវ​សំបូរ​អាង​ហែលទឹក​នៅឡើយទេ​ ពោល​បើ​រាប់​ទៅ​គឺ​មាន​៣ធំៗ​ប៉ុណ្ណោះ​ អាង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ អាង​នៅ​កំពង់ចាម​ និង​អាង​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ។​ ចំណែក​អាង​នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ខូច​ទ្រុប​ទ្រម​មិន​អាច​ប្រើ​ប្រាស់បាន​នោះឡើយ។​

លោក ហែម​ គីរី​

កត្តា​ខាង​លើ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​ពិបាក​ក្នុង​ការ​ជ្រើសរើស​ធនធាន​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ​ ហើយ​បើ​និយាយ​ពី​ប្រទេស​ជឿនលឿន​លើ​ប្រភេទ​កីឡា​មួយ​នេះ​ គឺ​គេ​សំបូរ​អាង​ហែលទឹក​តែ​ម្ដង​ អាច​និយាយ​បាន​ថា​ងាយ​ស្រួល​ពួកគេ​ចូល​លេង​ ឬ​ហ្វឹកហាត់។​

លោក​ ហែម គីរី បំពាក់មេដាយ

រំលឹក​ដែរ​ថា​ អាង​ហែលទឹក​កម្រិត​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​៣ប៉ុណ្ណោះ​ ខណៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​អាង​ទឹក​កើត​ឡើង​មួយ​ចំនួន​ដែរ​ក្នុង​បុរី​នានា​ ប៉ុន្តែ​លក្ខណៈ​កម្សាន្ត​លេង​ធម្មតា​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់