• 2018-08-09 08:19:08
  • បាល់ទាត់

គ្រូ​ណាហ្គា​ញញើត​ស្វាយរៀង ឃើញ​ក្រុម​នេះ​ធ្លាក់​បាត់​វគ្គ​បន្ទាប់​​ប៉ះ​ក្រុម​ណា​ក៏​បាន

  • 2018-08-09 08:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​ណាហ្គាវើល​មាន​ការ​ញញើត​ ​ជា​មួយ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​ប៉ុន្តែ​ក្រោយ​ក្រុម​នេះ​ធ្លាក់​បាត់​នៅ​វគ្គ ៨​ ក្រុម​ចុង​ក្រោយ​ក្រោម​ថ្វី​ជើង​ទ័ព​ម្សិល​មិញ​​ លោក​ថា ប៉ះ​ក្រុម​ណា​ក៏​បាន​នៅ​វគ្គ ៤​ ក្រុម​ចុង​ក្រោយ។

លោក មាស ចាន់ណា

ណាហ្គាវើល​បាន​យក​ឈ្នះ បឹង​កេត​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី​ប៉េណាល់​ទី​ ៣-២ ក្នុង​ព្រឹត្តិការណ៍ Hun Sen Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ​កាល​ពី​​យប់មិញ​នេះ​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រោយ​​បញ្ចប់​ដោយ​លទ្ធផល ៣-៣ សរុប​ទាំង​ពីរ​ជើង បន្ទាប់​ពី​ប្រកួត​ចប់​ភ្លាម​លោក មាស ចាន់ណា ​បាន​និយាយ​ថា «មែនទែន​ទៅ​យើង​ប៉ះ​ជា​មួយ​ស្វាយរៀង​រហូត​​ មាន​ពេល​ខ្លះ​យើង​បាក់​របស់​ស្វាយរៀង​ដែរ​ពាន​រង្វាន់​សម្ដេច​ហ្នឹង។ ប៉ះ​ក្រុម​ណា​ក៏​បាន​ក្នុង​ចំណោម ៣ ក្រុម​ហ្នឹង ជួប​អ្នក​ណា​យើង​លេង​ជា​មួយ​អ្នក​ហ្នឹង។ គ្រាន់​តែ​យើង​ត្រូវ​​ត្រៀម​ខ្លួន​​ឲ្យ​ស្រួល​ទៅ​បាន​ហើយ​»។

​​លោក​បន្ថែម​ថា បី​ក្រុម​ដែល​ឡើង​មក​សុទ្ធ​តែ​ល្អៗ និង​ខ្លាំង​ៗ​​ទើប​ពួក​គេ​អាច​ឡើង​មក​កាន់​វគ្គ​នេះ​បាន​ដូច្នេះ​លោក​គិត​ថា​ប៉ះ​ក្រុម​ណា​ក៏​បាន។ ពាន​រង្វាន់​ខាង​លើ នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨។ ក្រុម​ដែល​ឡើង​ទៅ​មាន ទ័ព, ណាហ្គាវើល, ប៉ូលិស និង អង្គរ​ថាយហ្គឺរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់