• 2018-08-09 02:32:11
  • បាល់ទាត់

​បឹង​កេត​​មិន​បាន​ហាត់​ទាត់​​ប៉េណាល់ទី​ ព្រោះ​មុន​ប្រកួត​គ្មាន​សង្ឃឹម​​

  • 2018-08-09 02:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហៅ សុជាតិ ​គ្រូ​បង្វឹក​របស់​បឹង​កេត​គ្មាន​សង្ឃឹម​អាច​វាយ​បក​​ណាហ្គាវើល ៣-១ ទើប​មិន​បាន​ហាត់​ទាត់​ប៉េណាល់ទី​ទាល់​តែ​សោះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​យប់​មិញ​​នេះ។

លោក ហៅ សុជាតិ

​បឹង​កេត​បាន​បរាជ័យ​កាល​ជើង​ទី​១​ក្រោម​ថ្វី​ជើង​ណាហ្គា ២-០ ហើយ​បាន​វាយ​បក ៣-១ ដើម្បី​អាច​ឈាន​ដល់​​ការ​ទាត់​បាល់​ប៉េណាល់​ទី​ ដែល​ណាហ្គា​យក​ឈ្នះ​​ ៣-២។ ទាក់​ទង​ការ​ទាត់​បាល់ណាល់​ទី​មិន​បាន​ល្អ​របស់​បឹង​កេត​លោក ហៅ​ សុជាតិ ​បាន​ឲ្យ​ដឹង​ថា​ ​មិន​បាន​ត្រៀម​ខ្លួន​អ្វី​ទាំង​អស់​​សម្រាប់​​ចំណុច​នេះ ពោល​លោក​គ្មាន​សង្ឃឹម​អាច​វាយ​បក​​ណាហ្គាវើល​ផង។

​លោក​បន្ថែម​ថា លទ្ធផល​យក​ឈ្នះ​នៅ​ ៩០​ នាទី ៣-១ ទៅ​លើ​ណាហ្គា​ជា​រឿង​ពិបាក​បំផុត ដោយ​សារ​ដៃ​គូ​មួយ​នេះ​ខ្លាំង ដោយ​សម្បូរ​ទៅ​ដោយ​កីឡាករ​កម្ពុជា ដែល​មាន​បទ​ពិសោធ​ជោកជាំ។ មួយ​វិញ​ទៀត លោក​ពិត​ជា​អរគុណ​ដល់​កីឡាករ​របស់​ខ្លួន​ បើ​ទោះ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ខាង​លើ​មែន ប៉ុន្តែ​ប្រកួត​យក​ឈ្នះ​ណាហ្គាវើល​នេះ​ជា​​ការ​លេង​ដ៏​ល្អ​របស់​បឹង​កេត ដែល​កីឡាករ​ទាំង​អស់​បាន​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត។

វគ្គ ៤ ក្រុម​ចុង​ក្រោយ​ នឹង​ធ្វើ​ការ​​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨។ ក្រុម​ដែល​ឡើង​ទៅ​មាន ទ័ព, ណាហ្គាវើល, ប៉ូលិស និង អង្គរ​ថាយហ្គឺរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់