• 2018-08-09 02:13:04
  • ព័ត៌មាន

Courtois មក​ដល់​ Real ភ្លាម​​ Navas និយាយ​ពាក្យ​រញ្ជួយ​ចិត្ត​មួយ​

  • 2018-08-09 02:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keylor Navas នៅ​តែ​បង្ហាញ​គោល​ជំហរ​មិន​ចាកចេញ​ពី​ Real Madrid ដាច់​ខាត​បើ​ទោះ​ជា​វត្តមាន​របស់​អ្នក​ចាំទី​ថ្មី​ Thibaut Courtois មក​ដល់​ទឹកដី​ Santiago Bernabeu ក៏​ដោយ។​

អ្នក​ចាំ​ទី​​កូស្តារីកា​ជួយ​ Madrid ឈ្នះ​ជើង​ឯក​អឺរ៉ុប​៣​រដូវ​កាល​ជាប់​គ្នា​ ប៉ុន្តែ​អនាគត​របស់​គេ​កំពុង​​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ក្រោយ​ក្លឹប​ទិញ​បាន​ Courtois ពី Chelsea កាល​ពី​ថ្ងៃ​ម្សិល​មិញ។ Courtois នឹង​ចុះ​ហត្ថលេខា​៦​ឆ្នាំ​នៅ​ជាមួយ​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​១៣​សម័យ​កាល​តែ​វា​មិន​បាន​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​ Navas ឡើយ។​​

"ជា​ការ​ពិត​ខ្ញុំ​ចង់​នៅ​បន្ត​ជាមួយ​ Madrid។ ខ្ញុំ​មិន​ចង់​ចាកចេញ​ពី​ក្លឹប​ ដូច​ខ្ញុំ​មិន​ចង់​ស្លាប់​ដូច្នោះ​ដែរ"។ Navas ប្រាប់​ Onda Cero ដូច្នេះ។ កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ Madrid ពី​ Levante ក្នុង​ឆ្នាំ​២០១៤​ ជួយ​ក្លឹប​ឈ្នះ​ Champions League ៣​ដង, FIFA Club World Cup ៣​ដង, UEFA Super Cup ២​ដង​ និង​ La Liga ម្ដង៕

ប្រភព៖ Goal ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់