• 2018-08-08 08:56:17
  • ព័ត៌មាន

មក​មើល​កំណត់ត្រា​ទិញ​កីឡាករ​ថ្លៃ​បំផុត​របស់​ក្លឹប​ទាំង​២០​នៅ​អង់គ្លេស​

  • 2018-08-08 08:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ក្របខ័ណ្ឌ​អ្នក​មាន​​​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ទាំង​សិទ្ធ​ផ្សាយ​ផ្ទាល់​ សិទ្ធ​ផ្សាយ​ពាណិជ្ជកម្ម​ និង​ចំណូល​ដទៃ​ទៀត​ធ្វើ​ឲ្យ​លីគ​កំពូល​អង់គ្លេស​មួយ​​នេះ​បាន​​​ចំណូល​យ៉ាង​ច្រើន​សន្ធឹក​ដល់​ស្ថាប័ន​របស់​ខ្លួន​ និង​ដល់​ក្លឹប​អាជីព​ដែល​ប្រកួត​ប្រជែង​នៅ​ទីនោះ។

ដោយ​សារ​តែ​ចំណូល​ច្រើន​នេះ​ហើយ​ទើប​ក្លឹប​នៅ​អង់គ្លេស​មិន​ញញើត​ក្នុង​ការ​ចាយ​លុយ​ពី​មួយ​រដូវ​កាល​ ទៅ​មួយ​រដូវ​កាល​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​របស់​ខ្លួន​នៅ​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​។​ ចង់​ដឹង​ថា​ក្លឹប​នីមួយ​ៗ​ចាយ​បំបែក​កំណត់ត្រា​លើ​កីឡាករ​ណា​ខ្លះ​យើង​ទៅ​មើល​តួ​លេខ​ខាង​ក្រោម៖​

#២០ ក្លឹប​ Cardiff City បាន​ទិញ​ Gary Medel តម្លៃ​​បំបែក​កំណត់ត្រា​១៣​លាន​អឺរ៉ូ​ ពី​ Sevilla

#១៩​ ក្លឹប​ Burnley បាន​ទិញ​ Ben Gibson តម្លៃ​​បំបែក​កំណត់ត្រា ១៦,៩​លាន​អឺរ៉ូ​ពី​ Middlesbrough

#១៨ ក្លឹប​ Wolverhampton Wanderers បាន​ទិញ​ Ruben Neves ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ១៧,៩​លាន​អឺរ៉ូ​ពី​ Porto

#១៧ ក្លឹប​ Brighton & Hove Albion បាន​ទិញ​ Alireza Jahanbakhsh ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ១៩​លាន​អឺរ៉ូ​ពី​ AZ Alkmaar

#១៦ ក្លឹប​ Newcastle បាន​ទិញ​ Michael Owen ក្នុង​តម្លៃ​បំបែក​កំណត់ត្រា ២៥​លាន​អឺរ៉ូ​ពី​ Real Madrid

#១៥ ក្លឹប​ Southampton បាន​ទិញ​ Jaanik Vestergaard ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ២៥​លាន​អឺរ៉ូ​ពី Borussia Mönchengladbach

#១៤ ក្លឹប​ Watford បាន​ទិញ​ Andre Grey ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ២០,៤​លាន​អឺរ៉ូ​ពី​ Burnley

#១៣ ក្លឹប Huddersfield Town បាន​ទិញ​ Terence Kongolo ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ២០​លាន​អឺរ៉ូ​ពី​ Monaco

#១២​ ក្លឹប AFC Bournemouth បាន​ទិញ​ Nathan Ake ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ២២,​៨​លាន​អឺរ៉ូ​ពី​ Chelsea

#១១​ ក្លឹប Fulham បាន​ទិញ​ Jean Michael Seri ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៣០​លាន​អឺរ៉ូ​ពី Nice

#១០​ ក្លឹប Leicester City បាន​ទិញ​ Islam Slimani ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៣០,៥​លាន​អឺរ៉ូ​ពី Sporting CP

#៩ ក្លឹប Crystal Palace បាន​ទិញ​ Christian Benteke ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៣១,២​ លាន​អឺរ៉ូ​ពី Liverpool

#៨ ក្លឹប West Ham United បាន​ទិញ​ Felipe Anderson ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៣៨​លាន​អឺរ៉ូ​ពី Lazio

#៧ ក្លឹប Tottenham Hotspur បាន​ទិញ​ Davinson Sanchez ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៤០​លាន​អឺរ៉ូ​ពី Ajax

#៦ ក្លឹប Everton បាន​ទិញ​ Richarlison ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៣៩,២​លាន​អឺរ៉ូ​ពី Watford

#៥ ក្លឹប ARSENAL បាន​ទិញ​ Pierre Emerick Aubameyang ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៦៣,៧៥​លាន​អឺរ៉ូ​ពី Dortmund

#៤ ក្លឹប Chelsea បាន​ទិញ​ Alvaro Morata ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៦៦​លាន​អឺរ៉ូ​ពី​ Real Madrid

#៣ ក្លឹប Manchester City បាន​ទិញ​ Riyad Mahrez ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៦៧,៨​លាន​អឺរ៉ូ​ពី Leicester City

#២ ក្លឹប Liverpool បាន​ទិញ​ Virgil Van Dijk ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ៧៨,៩​លាន​អឺរ៉ូ​ពី​ Southampton

#១ ក្លឹប Manchester United បាន​ទិញ​ Paul Pogba ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ១០៥​លាន​អឺរ៉ូ​ពី Juventus៕

ប្រភព៖ Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់