• 2018-08-08 07:15:40
  • ប្រដាល់

ឈិត​ សេរីវណ្ណថង​ វ៉ៃ​ផ្ដាច់ព្រ័ត្រ​ថ្ងៃទី១៨​ ឯ​ប្រឡង​បាក់ឌុប​ ទី២០​

  • 2018-08-08 07:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​ ឈិត​ សេរីវណ្ណថង​ អាណិត​កូន​ណាស់​ ព្រោះ​ត្រូវ​វ៉ៃ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ផង​ និង​ត្រូវ​ប្រឡង​បាក់ឌុប​ទៀត​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​តែ​ម្ដង។​

លោក ឈុត សេរី

លោក​ ឈុត​ សេរី​ ដែល​ជា​ឪពុក​របស់​ ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​រឿង​អាណិត​កូន​នោះ​ គឺ​លើស​ពី​អាណិត​ណាស់​ទៅ​ហើយ​ ព្រោះ​អី​កូន​ម្នាក់​នេះ​គ្នា​ខំប្រឹង​ណាស់​រាល់​ថ្ងៃ​ និង​ស្ដាប់​ដំបូន្មាន​ទៀត​ផង។​

អតីត​អ្នក​ប្រដាល់​ជំនាន់​មុន​រូប​នេះ​បន្ថែម​ថា​ នៅ​ថ្ងៃ​ទី១៨​ ខែ​សីហា​ ២០១៨​ នេះ​កូន​ប្រុស​របស់​លោក​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ ជា​មួយ​កីឡាករ​ ឡុង​ ជិន​ ហើយ​បន្ទាប់​មក​ថ្ងៃទី២០​ ខែ​សីហា​ ដដែល​នោះ ​ត្រូវ​ប្រឡង​បាក់ឌុប​ថែម​ទៀត​ផង។​ លោក​ក៏​បារម្ភ​អំពី​ការ​ប្រឡង់​នេះ​ដែរ​ ព្រោះ​ដឹង​ថា​កូន​រវល់​ខ្លាំង​ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ​ ព្រោះ​អាជីព​ជា​អ្នក​ប្រដាល់​ទៅ​ហើយ​ ណា​មួយ​ប្រដាល់​អាច​ជួយ​ឲ្យ​រូប​គេ​បាន​សិក្សា​ដល់​សព្វថ្ងៃ​ និង​ដោះ​ស្រាយ​ជីវភាព​ផង​ដែរ​បាន​មួយ​កម្រិត​ដែរ។​

កីឡាករ ឈិត សេរីវណ្ណថង

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៥៧​គីឡូក្រាម​ ជា​មួយ​ជើង​ខ្លាំង​ ឡុង​ ជិន ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​ ដោយ​ឡែក​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​ក៏​មាន​ភារកិច្ច​ប្រឡង​បាក់ឌុប​បន្ទាប់​ពី​ប្រកួត​ប៉ុន្មាន​ថ្ងៃ​ពី​ប្រកួត​រួច​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់