- 2018-08-08 02:41:40
- បាល់ទាត់
Bale និង Asensio រួមចំណែកធំជួយ Real ឈ្នះ Roma នៅពាន ICC មុននេះ
- 2018-08-08 02:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bale និង Asensio រួមចំណែកធំជួយ Real ឈ្នះ Roma នៅពាន ICC មុននេះ
ចន្លោះមិនឃើញ
ក្នុងការប្រកួតទី៣ Real Madrid បានយកឈ្នះក្លឹបខ្លាំងនៅអ៊ីតាលី Roma ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់មិត្តភាព International Champions Cup មុននេះបន្តិចនៅសហរដ្ឋអាមេរិក។
ការប្រកួតក្រុមទាំងពីបានដាក់ជម្រើសដំបូងដូចគ្នា ដើម្បីសាកល្បងសមត្ថភាពកីឡាករ ក្រោយសម្រាកជាច្រើនថ្ងៃ។ ចាប់ផ្ដើមលេងបានតែ២នាទីខ្សែប្រយុទ្ធ Marco Asensio រកបានមួយគ្រាប់ជួយ Real នាំមុខមុន ១-០។ នាទីទី១៥ Gareth Bale បានបន្ថែមមួយគ្រាប់ទៀត ធ្វើឲ្យក្លឹបមកពីអេស្ប៉ាញកាន់តែកក់ក្ដៅ។
ឈានដល់វគ្គទីពីរ ក្រុមទាំងពីរបានប្ដូរកីឡាករក្មេងៗច្រើនឲ្យចូលលេង ទុកជម្រើសដំបូងឲ្យសម្រាក។ ការប្រកួតអូសបន្លាយដល់នាទី៨៣ ទើប Roma រកបានមួយគ្រាប់វិញដោយកីឡាករ Kevin Strootman។ តែមួយគ្រាប់នេះមិនគ្រប់គ្រាន់ឡើយ យប់ការប្រកួត Real Madrid ឈ្នះ Roma ២-១៕