
- 2018-08-08 02:10:43
- កីឡាផ្សេងៗ
២ប្រភេទកីឡាកម្ពុជាខ្លាំង តែគ្មានឱកាសបង្ហាញខ្លួននៅ Asian Games
- 2018-08-08 02:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 1
២ប្រភេទកីឡាកម្ពុជាខ្លាំង តែគ្មានឱកាសបង្ហាញខ្លួននៅ Asian Games
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ ៤ឆ្នាំមានម្ដង Asian Games សម្រាប់ឆ្នាំនេះ នឹងចាប់ផ្ដើមដំណើរការប្រកួតចន្លោះពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ ព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន ១៣ ឲ្យទៅចូលរួមប្រកួតដែលមានកីឡាករ និងកីឡាការិនីសរុបចំនួន៤៣នាក់។
ក្នុងចំណោមប្រភេទកីឡាទាំងអស់របស់កម្ពុជាមានប្រភេទកីឡាចំនួន ២ ប្រភេទ ដែលត្រូវបានគេដឹងថា មានសក្ដានុពល ប៉ុន្តែមិនអាចទៅចូលរួមព្រឹត្តិការណ៍ខាងលើគឺទី១ ប្រភេទកីឡាប៉េតង់ និងសីប៉ាក់តាក្រ។
សម្រាប់ប៉េតង់ត្រូវបានគេដឹងថា ជាប្រភេទកីឡាដែលម្ចាស់ផ្ទះឥណ្ឌូណេស៊ី សម្រេចមិនបញ្ចូលឈ្មោះក្នុងការព្រឹត្តិការណ៍ Asian Games ឆ្នាំនេះឡើយ។ ចំណែកប្រភេទកីឡាសីប៉ាក់តាក្រវិញ គឺកម្ពុជាសម្រេចមិនបញ្ជូនទៅ។ ប្រភេទកីឡាសីប៉ាក់តាក្រលោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិសីប៉ាក់តាក្រកម្ពុជាបានបញ្ជាក់ថា លោកពិតជាមានការសោកស្ដាយខ្លាំងមែនទែន ដែលមិនអាចមានឱកាសទៅចូលរួមព្រឹត្តិការណ៍នេះ។
លោកបញ្ជាក់ថា សីប៉ាក់តាក្រកម្ពុជាខ្លាំងលើប្រភេទវិញ្ញាសាពីរស្មើ ដែលជាវិញ្ញាសាមានឱកាសក្នុងការដណ្ដើមមេដាយ។ ប៉ុន្តែបែរជាមិនបានទៅចូលរួមទៅវិញ។
ទាក់ការបញ្ជូនកីឡាករទៅចូលរួមព្រឹត្តិការណ៍ខាងលើនេះឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ប្រភេទកីឡាជាក្រុមដូចជា បាល់ទាត់ បាល់ទះ បាល់បោះ ជាដើមគឺមិនធ្លាប់ទៅចូលរួមរួមប្រកួតកម្រិតអាស៊ីនេះទេតាំងពីដើមមក។ ហេតុនេះទើបគណៈកម្មាធិការជាតិសម្រេចមិនបញ្ជូនប្រភេទកីឡាជាក្រុមទាំងនេះទៅចូលរួម។
ឯកឧត្តមបន្តថា ប្រភេទកីឡាលក្ខណៈឯកត្តជនដែលមានកម្រិតគុណភាព បច្ចេកទេស ដែលអាចប្រកួតប្រជែងនឹងបណ្តាប្រទេសផ្សេងៗនៅអាស៊ី និងរំពឹងថាអាចរកមេដាយបានមានដូចជា តេក្វាន់ដូដែលមានវីរនារី ស៊ន សៀវម៉ី កីឡា Jet Ski មានកីឡាករល្អៗ និងកីឡា Jujitsu មានកីឡាការិនីកូនខ្មែរមកពីអាមេរិក៕