• 2018-08-06 06:52:14
  • ប្រដាល់

ស្ទើរ​មិន​ជឿ​ លី​ ភា​ ការពារ​ខ្សែក្រវាត់​ថៃ​ថ្ងៃ​មុន​ បាន​តម្លៃ​ខ្លួន​...

  • 2018-08-06 06:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លី​ ភា​ ការពារ​ខ្សែក្រវាត់​ថ្ងៃ​មុន​ បាន​លុយ​មិន​សូវ​ជា​ច្រើន​នោះ​ទេ​ បើ​គិត​ទៅ​ជាង​២ម៉ឺន​បាត​ប៉ុណ្ណោះ​ (៦០០ដុល្លារ​) ប៉ុន្តែ​អាច​នឹង​មាន​ឱកាស​ឈាន​ទៅ​រក​កម្មវិធី​ធំៗ​ ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ចិន​អី​ជា​ដើម។​

កីឡាករ លី ភា

អ្នក​លេង​គុន​ខ្មែរ​ លី​ ភា​ បាន​ឲ្យ​ដឹង​ម្សិលមិញ​នេះ​ថា​ មូលហេតុខ្លួនមិន​សូវ​ជា​ល្បី​នៅ​កម្ពុជា​ ព្រោះ​ទើបតែ​ប្រឡូកបាន​មួយ​រយៈពេលខ្លីនោះ​ទេ​ ដូច្នេះ​គេមិនសូវ​ស្គាល់​ និង​ឮ​ឈ្មោះ​ពី​មុន​ឡើយ។​ ប៉ុន្តែ​នៅ​ឯ​ប្រទេស​ថៃ​វិញ​ គឺ​មាន​អ្នកគាំទ្រ​ច្រើន​ ទាំង​បរទេស​និង​ថៃជា​ដើម​ផង​ដែរ។ ​កត្តា​ដែល​នៅ​ប្រទេស​ថៃ​ល្បី​ជាង​កម្ពុជា​ ដោយសារ​ចូល​ប្រដាល់​នៅ​ទីនោះ​យូរ​ដែរ​ហើយ​ ណា​មួយ​ឈ្នះ​ខ្សែក្រវាត់​បាន​ច្រើន​គ្រឿង​ទៀត​ផង។​

លី ភា ឈ្នះ​ម្សិលមិញ​

រំលឹក​ដល់​រឿង​ប្រកួត​នៅ​ប្រទេស​ថៃ​នោះ​ដែរ​ អ្នក​ប្រដាល់​និយាយ​រដឺន​រូប​នេះ​ ប្រាប់​ទៀត​ថា​ លុយ​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​សរុប​គឺ​ ៣ម៉ឺន​បាត​ ប៉ុន្តែ​ខាង​ថៃ​គេ​ដក​ភាគរយ​ខ្លះ​ ដូច្នេះ​នៅ​សល់​២៣០០០​ បាត​ បើ​គិត​ទៅ​ប្រហែល​ជាង​ ៦០០​ដុល្លារ។​

រូបភាពហ្វេសបុក​

លី​ ភា​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ម្សិលមិញ​នេះ​យក​ឈ្នះ​ដៃគូ​ជនជាតិ​ អ៊ឺរ៉ង់​ នៅ​ទឹក​ទី១​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ CNC។​ បច្ចុប្បន្ន​នេះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​កំពុង​ធ្វើ​ការ​ងារ​ និង​ប្រកួត​តាម​កម្មវិធី​នានា​នៅថៃ​ ខណៈពេល​ឯកម្ពុជា​មាន​ការ​ប្រកួតណា​មួយ​ទើប​ឡើង​មក​ប្រកួត​ តែពេលរួច​រាល់វិល​ទៅ​វិញផងដែរ។​ អ្នក​ប្រដាល់​ខាង​លើ​នេះ​ការពារ​ខ្សែក្រវាត់​លើក​ចុង​ក្រោយ​របស់​ខ្លួន​ ឈ្នះ​ជនជាតិ​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កក្កដា​ ២០១៨​ នៅ​ប្រទេស​ថៃ៕​

វីដេអូប្រកួតការពារខ្សែក្រវាត់៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់