• 2018-08-06 02:17:57
  • ប្រដាល់

សុខ​ សាវិន​ សរសើរ​ថៃ​ យប់​មិញ​ទាត់​ឡើង​បែក​ឈាម​ ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​អី​

  • 2018-08-06 02:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទើប​លេច​មុខ​បាន​វ៉ៃ​គូ​ឯក​ សុខ​ សាវិន​ យប់​មិញ​ប្រើ​រន្ទះ​ជើង​ច្រើន​មែនទែន​ ទាត់​រហូត​ថៃ​ជាំ​បែក​ឈាម​ភ្លៅ​ស្ដាំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​នៅ​តែ​អាច​បន្ត​ការ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី៥​ ដដែល។​

សុខ​ សាវិន ក្រហម

សុខ​ សាវិន​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​សរសើរ​កីឡាករ​ថៃ​ Jingreetthorng​ ម្នាក់​នេះ​ខ្លាំង​ណាស់ ​ទោះ​ជា​ត្រូវ​រង​ទម្ងន់​ជើង​ខ្លួន​យ៉ាង​ច្រើន​បែប​នេះ​ហើយ​នៅ​តែ​មិន​អី​ដដែល​ បើ​កីឡាករ​ផ្សេងៗ​វិញ​ត្រូវ​ច្រើន​ដូច​នេះ​ ប្រហែល​ជា​ខូច​ជើង​ហើយ។​ មាន​កីឡាករ​មួយ​ចំនួន​ហើយ​ ដែល​ត្រូវ​ខូច​ជើង​ដោយ​សារ​ការ​ទាត់​ពី​មុន​មក​របស់​ខ្លួន។​

ជើងកីឡាថៃ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​សសុខសែនជ័យ​ខាង​លើ​បន្ថែម​ថា​ មូលហេតុ​ដែល​ខ្លួន​ចូល​ទៅ​វ៉ៃ​តាំង​តែ​ពី​ទឹក​ទី១​ទៅ​នោះ​ គឺ​ដោយ​សារ​តែ​រូប​គេ​ខ្លាច​ចាញ់​ការ​ប្រកួត​ ដូច្នេះ​ត្រូវ​តែ​ខំ​វ៉ៃ​រហូត​ពី​ដើម​ទៅ​តែ​ម្ដង​ ណា​មួយ​រួមផ្សំ​ដោយ​សារ​បាន​ហ្វឹកហាត់​ពេញ​ផង​ដែរ។​

កីឡាករ Jingreetthorng

រំលឹក​ដែរ​ថា​ សុខ​ សាវិន​ សិស្ស​មក​ពី​ក្លឹប​ប្រដាល់​សសែនជ័យ​ កូន​សិស្ស​របស់​លោក​ ស៊ន​ អេលីត​ ប្រកួត​ជា​មួយ​បរទេស​ទើប​តែ​៨ដង​ប៉ុណ្ណោះ​ យប់មិញ​នេះ​យក​ឈ្នះ​កីឡាករ​ថៃ​ Jingreetthorng​ ដោយ​ពិន្ទុ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់