• 2018-08-05 02:21:24
  • បាល់ទាត់

AC Milan ស៊ុត Barcelona ១​គ្រាប់​​នាទី​៩០+ ពាន​ ICC

  • 2018-08-05 02:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​អ៊ីតាលី AC Milan បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប​យក្ស​មក​ពី​អេស្ប៉ាញ Barcelona ១-០ មុន​នេះ​នៅ​នាទី​ទី​៩០+ ក្នុង​ពាន​រង្វាន់ International Champions Cup ដែល​កំពុង​ធ្វើ​ឡើង​នៅ​​សហរដ្ឋ​អាមេរិក។

​ការ​ប្រកួត​នៅ​វគ្គ​ទី​១ ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ ប៉ុន្តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា Barcelona ហាក់​មាន​ប្រៀប​ជាង និង​បាន​​ធ្វើ​ការ​ប្រយុទ្ធ​ទៅ​លើ AC Milan យ៉ាង​ខ្លាំង។ ទោះ​ជា​បើក​ការ​សម្រុក​ និង​មាន​ឱកាស​យ៉ាង​ច្រើន​ក្ដី​ក៏ Barca មិន​មាន​សំណាង​។

ចូល​ដល់​វគ្គ​ទី​២ Barca នៅ​តែ​សម្រុក​ ស្រប​ពេល​ដែល​ AC Milan ធ្វើ​ការ​វាយ​បក​មួយ​ៗ រហូត​ដល់​ជិត​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​គឺ​នាទី​​ទី​៩០+ ​ក្លឹប​យក្ស​របស់​អ៊ីតាលី​ទទួល​បាន​បាល់​ដាច់​មាត់​ នឹង​ធ្វើ​ការ​វាយ​បក​បាន​សម្រេច​ទើប​អាច​យក​ឈ្នះ​ទៅ​លើ Barcelona ១-០៕

ទស្សនា​វីដេូ Highlights

​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់