• 2018-08-04 03:36:40
  • ព័ត៌មាន

រដ្ឋ​មន្ត្រី​អប់រំ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ជួប​​ក្រុម E-Sport កម្ពុជា​ នៅ​សិង្ហបុរី

  • 2018-08-04 03:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ បាន​ជួប​សំណេះសំណាល​​ជា​មួយ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​នៅ​ប្រទេស​សិង្ហបុរី​​កាល​ពី​ម្សិល​មិញ។

លោក​ស្រី អនុរដ្ឋ​មន្ត្រី Sim Ann និង​ឯកឧត្តម ហង់ ជួន​ណារ៉ុន

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ចូល​​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​អេឡិចត្រូនិក​អន្តរជាតិ Hyperplay ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​សិង្ហបុរី​ និង​មាន​ការ​ចូល​រួម​ពី​ក្រុម​ជើង​ឯក​តំណាង​ប្រទេស​ចំនួន​១០​នៅ​តំបន់​អាស៊ាន។

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​នេះ ត្រូវ​​បាន​ប្រទេស​សិង្ហបុរី​​​រៀប​ចំ​ឡើង​ជា​មួយ​នឹង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ និង​​ការ​ប្រគំ​តន្ត្រី​អន្តរជាតិ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​របស់​សិង្ហបុរី។ កិច្ច​ប្រជុំ​នេះ​​ជា​ផ្នែក​​មួយ​​ដ៏​សំខាន់​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​យក​ចិត្ត​ដាក់​​លើ​វិស័យ​បច្ចេកវិទ្យា​ក្នុង​នោះ ក៏​មាន​កីឡា​ E-Sports ដែរ។

ក្នុង​នេះ​ផង​ដែរ​ ឯក​ឧត្តម​ ហង់ ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ព្រម​ទាំង​ឯក​ឧត្តម​ ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​អន្តរជាតិ ក៏​បាន​ចូល​រួម​ក្នុង​ពិធី​តាំង​ពិពណ៌​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​រដ្ឋ​មន្ត្រី​មក​ពី​ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​អាស៊ាន។

ក្រុម​កីឡា​អេឡិចត្រូនិក​ទាំង​១០​ប្រទេស​ក៏​បាន​ជួប​ថ្នាក់​ដឹក​នាំ​​មក​ពី​ប្រទេស​ទាំង​១០​ក្នុង​ពិធី​នោះ​ដែរ។ ជា​ពិសេស​ ឯក​ឧត្តម​ ហង់​ ជួនណារ៉ុន និង​ ឯក​ឧត្តម​ ប្រាក់ សុខុន​ ក៏​បាន​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ Revenge Team និង​​ថ្នាក់​ដឹក​នាំ​​​ជុំ​វិញ​ដំណើរ​ការ​ចូល​រួម​ប្រកួត​​នៅ​ប្រទេស​សិង្ហបុរី​ ព្រម​ទាំង​ដំណើរ​ការ​វិវត្តន៍​របស់​កីឡា​ E-Sport នៅ​ប្រទេស​កម្ពុជា។​

ឯក​ឧត្តម​ ប្រាក់ សុខុន​ និង​ក្រុម​កីឡា E-Sport កម្ពុជា

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ក៏​បាន​ថត​​អនុស្សាវរីយ៍​ជា​មួយ​ ឯក​ឧត្តម​ ហង់​ ជួនណារ៉ុន និង​ ឯក​ឧត្តម​ ប្រាក់ សុខុន​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​របស់​ម្ចាស់​ផ្ទះ​សិង្ហបុរី​​ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ។ នេះ​​កិត្តិយស​ដ៏​​វិសេស​វិសាល​ដែល​ក្រុម​កីឡា​អេឡិចត្រូនិក​​កម្ពុជា​​បាន​ជួប​​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់៕

រូបថត៖ EFC

អត្ថបទ៖ ទារិកា

មតិយោបល់