• 2018-08-03 04:23:10
  • ប្រដាល់

ធន់​ មករា​ គិត​ខុស​បន្តិច​ ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​ឱកាស​ប្រជែង​ខ្សែក្រវាត់​

  • 2018-08-03 04:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ ធន់​ មករា​ ដោយ​សារ​ការ​គិត​ខុស​បន្តិច​ ធ្វើ​ឲ្យ​រូប​គេ​ធ្លាក់​ចេញ​ពី​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ ប៉ុន្តែ​ប្រកួត​ចុង​ក្រោយ​រសៀល​ថ្ងៃ​ស្អែក​នេះ​ នៅ​តែ​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដដែល។​

ធន់ មករា ពេលហាត់​ជម្រើសរើសជាតិ

ធន់​ មករា​ ប្រាប់​មូលហេតុ​ដែល​ខ្លួន​ធ្លាក់​ចេញ​ពី​កម្មវិធី​ខ្សែក្រវាត់​របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ថា​ ដោយ​សារ​តែ​កម្មវិធី​ខាង​លើ​នេះ​តម្រូវ​យក​តែ​កីឡាករ​កម្ពុជា​១រូប​ប៉ុណ្ណោះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្រប​ពេល​ឃើញ​ប្រកួត​ដំបូង​ ឡុង​ ជិន​ វ៉ៃ​ដៃគូ​ឲ្យ​សន្លប់​ផង​នោះ​ ដូច្នេះ​ក៏​ខំប្រឹង​វ៉ៃ​ឲ្យ​ដៃគូ​ដើម្បី​ឲ្យ​សន្លប់​ដែរ​ តែ​ភ្លាត់​អស់​ខ្លួន​ឯង​បែរ​ទៅ​ជា​ចាញ់​ពិន្ទុ​ទៅ​វិញ។​

ធន់ មករា​ ក្រហម

ទោះ​មិន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្ដី​ មករា ​ថា​ទទួល​បាន​បទ​ពិសោធ​ច្រើន​ រួម​មាន​តិចនិក​ថ្មីៗ​ពី​កីឡាករ​ថៃ​ សមត្ថភាព​រីកចម្រើន​ និង​ពិសេស​ការ​គិត​នៅ​ពេល​លេង​ខ្សែក្រវាត់​តែ​ម្ដង។​ អស់​ឱកាស​ពេល​នេះ​ ប៉ុន្តែ​នៅ​តែ​ខំប្រឹង​ដដែល​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ព្រោះ​ពេលវេលា​នៅ​មាន​ច្រើន​ទៀត។​

ធន់ មករា​ ចាញ់ប្រកួត​ដំបូង

រំលឹក​ដែរ​ថា​ កីឡាករ​ ធន់​ មករា​ ធ្លាក់​ចេញ​ពី​កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​៥៧​គីឡូក្រាម​ របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ហើយ​ដោយ​សារ​ភ្លាត់​ចាញ់​នៅ​ប្រកួត​បើក​ឆាក​ដំបូង។​ ប៉ុន្តែ​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ រូប​នេះ​នៅ​សល់​១​ប្រកួត​បង្គ្រប់​កិច្ច​ស្អែក​នេះ​ទៀត៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់