• 2018-08-02 01:40:32
  • បាល់ទះ

គ្រូ​ជំនាញ​បាល់ទះ​ចិន​ លី ជីន មក​ជួយ​បង្ហាត់​​ក្រុម​​បាល់ទះ​​​កម្ពុជា​

  • 2018-08-02 01:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បាល់ទះ​ជន​ជាតិ​លោក​ លី ជីន បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​មិញ​ដើម្បី​ជួយ​បង្ហាត់​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ និង​​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម។

លោក បឹង គឹមតោ ចាប់​ដៃ​ លី ជីន (រូបថត៖ សហព័ន្ធ​បាល់ទះ​កម្ពុជា)

កាល​វេលា​ម៉ោង​ប្រហែល​១០​យប់​មិញ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ លោក លី ជីន ជា​គ្រូ​បង្វឹក​បាល់ទះ​ជន​ជាតិ​ចិន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​បង្វឹក​បង្ហាត់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា។ ការ​មក​ដល់​របស់​គ្រូ​បង្វឹក​ជន​ជាតិ​រូប​នេះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក បឹង គឹមតោ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា។

លោក បឹង គឹមតោ លោក លី ជីន និង​ក្រុម​ការងារ (រូបថត៖ សហព័ន្ធ​​បាល់ទះ​កម្ពុជា)

បាល់ទះ​ជា​ប្រភេទ​កីឡា​ពេញ​និយម​​មួយ​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​កីឡា​បាល់ទាត់​ និង​ប្រដាល់​គុន​ខ្មែរ។ យ៉ាង​ណា កីឡា​ជា​ក្រុម​នេះ​កម្ពុជា​មិន​ទាន់​លទ្ធផល​ល្អ​ប្រសើរ​ឡើយ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ ជា​ពិសេស​កីឡា​ស៊ីហ្គេម។ ការ​មក​ដល់​របស់​គ្រូ​បង្វឹក​ជន​ជាតិ​ចិន​នេះ​ជា​​ពេល​វេលា​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​ត្រៀម​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ជា​ពិសេស​ការ​បណ្តុះ​បណ្តាល និង​បង្វឹក​បង្ហាត់​យុវជន​​ដើម្បី​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​នៅ​លើ​ទឹក​ដី​កម្ពុជា៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់