• 2018-07-24 11:14:02
  • បាល់ទាត់

Mahrez ប្រកាស​ក្ដែងៗ​មិន​សំចៃ​មាត់​ អំពី​មូលហេតុ​ចូល​រួម​ជាមួយ Man City

  • 2018-07-24 11:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Riyad Mahrez ក្នុង​ថ្ងៃ​នេះ បាន​និយាយ​អំពី​មូលហេតុ​ដែល​ខ្លួន​ចូល​រួម​ជាមួយ Manchester City។

កីឡាករ​វ័យ ២៧ ឆ្នាំ​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ខ្ញុំ​គឺ​ជា​កីឡាករ​ដែល​មាន​មហិច្ឆតា​ខ្ពស់។ ខ្ញុំ​ចង់​ឈ្នះ​ពាន​គ្រប់​រដូវ​កាល"។

ខ្សែ​បម្រើ​បាន​បន្ត​ថា៖ "ខ្ញុំ​គិត​ថា Manchester City គឺ​ជា​ក្លឹប​មួយ​ដែល​ព្យាយាម​ និង​មាន​មហិច្ឆតា​ក្នុង​ការ​ឈ្នះ​ពាន​គ្រប់​រដូវ​កាល។ ក្លឹប​មួយ​នេះ គឺ​ជា​ក្លឹប​ធំ ក្លឹប​ដែល​លេង​បាល់​ដ៏​អស្ចារ្យ ហើយ​មាន​អ្នក​ចាត់​ការ​ដ៏​ល្អ​ថែម​ទៀត។ មូល​ហេតុ​ទាំង​នេះ ហើយ​ដែល​ខ្ញុំ​ចូល​រួម​ជាមួយ​ក្លឹប"។

Mahrez បាន​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​មេឃ​ខៀវ កាល​ពី​ថ្ងៃ​ទី ១០ កក្កដា កន្លង​ទៅ​នេះ ក្នុង​តម្លៃ ៦០ លាន​ផោន (ជាង ៧៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

មុន​ចូល​រួម​ជាមួយ​ក្លឹប​ថ្មី កីឡាករ​បាន​ចំណាយ​ពេល​ ៤ រដូវ​កាល​នៅ​ក្លឹប Leicester City។ នៅ​ទី​នោះ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង​ប្រកួត​ភាគ​ច្រើន។ កីឡាករ​ស៊ុត​ចូល ៤៨ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ១៧៩ លើក ព្រម​ទាំង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្លឹប​ Leicester ឈ្នះ​ពាន​ Premier League កាល​ពី​រដូវ​កាល ២០១៥/១៦៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់