• 2018-07-20 12:46:17
  • បាល់ទាត់

បែក​ប៉ុន្មាន​ខែ​សោះ អ្នក​ចាំ​ទី​ចាស់​វស្សា Cech ឡើង​មាឌ​ធំ​មិន​ធម្មតា

  • 2018-07-20 12:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​មិត្តភាព​ប៉ះ​ជាមួយ​ក្លឹប Crawley Town ក្លឹប Arsenal បាន​យក​ក្នុង​លទ្ធផល​ដល់​ទៅ ៩-០។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា កីឡាករ​ចាំ​ទី Petr Cech បាន​ប្រែប្រួល​រាង​ទៅ​ជា​មាឌ​ធំ​ជាង​មុន។

មុន​ពេល​រដូវ​កាល ២០១៧/១៨ បាន​បិទ​បញ្ចប់ អ្នក​ចាំ​ទី​វ័យ ៣៦ឆ្នាំ Cech ​មាន​មាឌ​ធំ​ល្មម តែ​មិន​សូវ​មាន​សាច់ដុំ​ធំ​ប៉ុន្មាន​ទេ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ម្សិល​មិញ ក្នុង​ប្រកួត​មិត្ត​ភាព កីឡាករ​ត្រូវបានប្រទះឃើញថាបាន​ប្រែ​​ទៅ​ជាមាន​មាឌ​ធំ និង​ពោរពេញ​ទៅ​សាច់​ដុំ។ ការណ៍​នេះ​បង្ក​ឲ្យ​អ្នក​គាំទ្រ​របស់​កីឡាករ​នៅ​បណ្ដាញ​សង្គម Twitter បាន​លើក​ឡើង​បែបកំប្លែងថា ទំនង​កីឡាករ​មិនដើរលេងទៅណាទេ ហើយបាន​ចំណាយ​ពេល​ច្រើន​នៅ​កន្លែង​ហាត់​ប្រាណ ក្នុង​អំឡុង​ពេល​វិស្សមកាល​រដូវ​កាល​ក្ដៅ​នេះ។

រូបរាង Cech កាល​ពីខែមីនា ២០១៨

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ចូល​រួម​ជាមួយ Arsenal កាល​ពី​ឆ្នាំ ២០១៥ អ្នក​ចាំ​ទី Cech បាន​លេង​ដល់​ទៅ ១១៧ ប្រកួត​ឲ្យ​ក្លឹប។ ទោះ​ជា​យ៉ាង​ណា ការណ៍​ដែល​ក្លឹប​បាន​សម្រេចនាំ​ចូល​អ្នក​ចាំ​ទី​វ័យ ២៦ ឆ្នាំ Bernd Leno ​ពី​ក្លឹប Bayer Leverkusen កាលពីខែមុន ធ្វើ​ឲ្យ​អនាគត Cech នៅ​ក្លឹប​កាំភ្លើង​ធំ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ដែល​ថា អ្នក​ចាំ​ទី​ចាស់​វស្សា​រូប​នេះ អាច​ត្រលប់​មក​ចូល​រួម​ជាមួយ​តោ​ខៀវ​ Chelsea វិញ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់