• 2018-07-20 12:03:42
  • បាល់ទាត់

ប្រធាន La Liga ជឿ​ថា​រឿង​សំខាន់​ម៉្យាង​ ដែល​នាំ​ឲ្យ Ronaldo ចែក​ផ្លូវ​ជាមួយ Real ហើយ​ស្រវា​យក Juventus

  • 2018-07-20 12:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​លីគ​កំពូល​អេស្ប៉ាញ លោក Javier Tebas ក្នុង​ថ្ងៃ​នេះ​ គិត​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ចាក​ចេញ​ពី​ Real Madrid ដោយ​សារ​តែ​ប្រព័ន្ធ​ពន្ធ​នៅ​ប្រទេស​អេស្ប៉ាញ។

លោក Javier Tebas

លោក Tebas បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ Marca ថា៖ “Ronaldo នឹង​រក​លុយ​បាន​ច្រើន​នៅ​អ៊ីតាលី ជាង​នៅ​អេស្ប៉ាញ។ ខ្ញុំ​គិត​ថា នៅ​អ៊ីតាលី​ ប្រព័ន្ធ​ពន្ធ​គឺ​មាន​លក្ខណៈ​ទាប​ជាង​នៅ​អេស្ប៉ាញ។ ក្នុង​ចំណោម​លីគ​ធំៗ​ទាំង​អស់ មាន​តែ​នៅ​អេស្ប៉ាញ​ទេ ដែល​មានកីឡាករ​ជួប​ប្រទះ​បញ្ហា​រឿង​ពន្ធ​ជាង​គេ"។

លោក​ប្រធាន​លីគ​រូប​នេះ បន្ត៖ "វា​មិន​មែន​នៅ​ប្រទេស​ផ្សេង​ទៀត​ ពន្ធ​មាន​លក្ខណៈ​ទាប​ឆ្ងាយ​ណាស់​ណា​ពី​អេស្ប៉ាញ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​កីឡាករ​រក​លុយ​បាន​ច្រើន​ៗ​យ៉ាង​នេះ តួ​លេខ​នៃ​តិច​តួច​នៃ​អត្រា​ពន្ធ​នេះ ធ្វើ​ឲ្យ​កីឡាករ​បាត់​បង់​លុយ​ច្រើន​ណាស់"។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ Ronaldo ទើប​មក​ចូល​រួម​ជាមួយ​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប Juventus។ កីឡាករ​បាន​ចុះ​កុងត្រា​ ៤ ឆ្នាំ​ជាមួយ​ក្លឹប​អ៊ីតាលី៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់