• 2018-07-19 23:38:15
  • ព័ត៌មាន

Alisson ក្លាយជាអ្នកចាំទីថ្លៃបំផុតលើលោកក្រោយចុះហត្ថលេខា៦ឆ្នាំនៅ Liverpool

  • 2018-07-19 23:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានធ្វើឲ្យ Alisson ក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកក្រោយចុះហត្ថលេខាទិញយកពី Roma ដោយជោគជ័យកាលពីយប់មិញ។

Alisson

ក្រុមរហស្សនាមហង្សក្រហមបានផ្ដល់កុងត្រា៦ឆ្នាំដល់អ្នកចាំទីសញ្ជាតិប្រេស៊ីលដោយមិនបង្ហើបពីតម្លៃខ្លួន តែប្រភពពី Roma បានឲ្យដឹងថាពួកគេចាយអស់៦៧លានផោនលើការទិញដូរនេះ។

Alisson ចំណាយពេល២ឆ្នាំជាមួយ Roma ក្រោយចាប់ផ្ដើមអាជីពជាមួយក្រុម Internacional នៅប្រទេសកំណើត ហើយលេង៣៧ប្រកួតនៅ Serie A កាលពីរដូវកាលមុន។ រូបគេគឺជាកីឡាករទី៤ហើយដែល Liverpool ទិញយករដូវកាលនេះបន្ទាប់ពី Fabinho (៤០លានផោន), Naby Keita (៤៨លានផោន) និង Xherdan Shaqiri (១៣លានផោន)។

ប្រៀបធៀបនឹងអ្នកចាំទីទាំង២របស់ Liverpool គឺ Alisson មានកំណត់ត្រាល្អជាងដោយសង្គ្រោះបាល់បាន៧៩% និង Clean sheet បាន ១៧លើក ក្នុងចំណោម៣៧ប្រកួតនៅលីគ៕

ប្រភព៖ Liverpool FC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់