• 2018-07-19 09:17:31
  • ប្រដាល់

ម៉ាណូអែល​ ឈ្នះ​ទឹក​​ទី​១ តែ ចាន់​ សំអាត​ ចាញ់​​​​ហ្វីលីពីន​​ទឹក​ទី​១​​ នៅ​​ One Warrior Series​

  • 2018-07-19 09:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ចាន់​ សំអាត​ ធ្វើ​មិន​បាន​ល្អ​ទេ​​ក្នុង​ការ​ប្រកួត​​មិត្តភាព​អន្តរជាតិ​នៅ​​​ប្រទេស​សិង្ហបុរី​នា​មុន​នេះ​ ដោយ​​ចាញ់​​ជើង​ខ្លាំង​មក​ពី​ប្រទេស​ហ្វីលីពីន​ Michael Fangki​ នៅ​ទឹក​ទី២។​ ចំណែក​កីឡាករ Chu Emmanuel Onyedikachi ដែល​ ចាន់ រតនា​ ដឹក​នាំ​ទៅ​ប្រកួត​​បាន​​ផ្តួល​ដៃ​គូ​ក្នុង​ទឹក​ទី​១។

Chu Emmanuel ទទួល​បាន​ជ័យជម្នះ​ (រូបថត៖ ONE Championship)

មុន​ការ​ប្រកួត​មក​ដល់ ជើង​ខ្លាំង​ហ្វីលីពីន​ Michael បាន​បោះសំដី​ដាក់​ ចាន់ សំអាត​ថា ត្រៀម​ខក​ចិត្ត​ឲ្យ​ហើយ​ទៅ ហើយ​ទី​បំផុត​ពិត​ជា​ដូច​អ្វី​ដែល​រូប​គេ​និយាយ​មែន។ ដោយ​ឡែក​កីឡាករ Emmanuel ដែល​​វ៉ៃ​ក្នុង​នាម​ជា​កីឡាករ​ចេញ​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​លទ្ធផល​គួរ​ទី​គាប់​ប្រសើរ បើ​ទោះ​ជា​រូប​គេ​មិន​សូវ​បាន​ប្រកួត​អន្តរជាតិ​ក៏​ដោយ៕

ចាន់ សំអាត ចាញ់​កីឡាករ​ហ្វីលីពីន (រូបថត៖ ONE Championship)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់