• 2018-07-19 06:36:50
  • បាល់ទះ

មហាផ្ទៃ ត្រៀម​ប្រជែង​​ពាន​កម្រិត​ខ្ពស់​មួយ​នៅ​វៀតណាម​ចុង​ខែ​ក្រោយ

  • 2018-07-19 06:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​ កំពុង​ត្រៀម​ចេញ​​ទៅ​ប្រកួត​ពាន​កម្រិត​ខ្ពស់​មួយ​នៅ​ប្រទេស​វៀតណាម​​ខេត្ត​ហូជីមិញ​ ដែល​កម្មវិធី​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ។

លោក អ៊ូ សុផល

​បើ​តាម​លោក អ៊ូ សុផល គ្រូ​បង្វឹក​បាល់ទះ​របស់​ក្លឹប​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រុម​មហាផ្ទៃ​ នឹង​​ចេញ​ទៅ​ប្រកួត​ពាន​កម្រិត​ខ្ពស់​នេះ​​ថ្ងៃ​ទី​២៦ ខែ​ក្រោយ។ ក្រុម​ចូល​រួម​មិន​ទាន់​ច្បាស់​តែ​លោក​ដឹង​ថា មាន​មក​ពី​ប្រទេស​ថៃ និង​ក្លឹប​ខ្លាំង​មួយ​ចំនួន​របស់​វៀតណាម ដែល​មាន​ក្រុម​សរុប​​ប្រហែល ៦ (មិនទាន់​ច្បាស់) ។

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​ក្រុម​មហាផ្ទៃ​ធ្លាប់​ឈ្នះ​​ពាន​​ខាង​លើ​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ចាំ​ឆ្នាំ។ ពាន​នេះ​ពីមុន​ៗ​មក​ មិន​ធ្លាប់​មាន​ក្រុម​មក​ពី​ប្រទេស​ថៃ​​ចូល​រួម​ឡើយ។ ​ក្រុម​ចូល​រួម​លើក​នេះ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ៗ និង​មាន​កម្រិត​ប្រហាក់​ប្រហែល​​ និង​ខ្លាំង​ជាង​មហផ្ទៃ។

​ក្លឹប​បាល់ទះ​មហាផ្ទៃ​ គឺ​ជា​ជើង​ឯក​រង​​ព្រឹត្តិការណ៍​កីឡាករ​ជាតិ​លើក​ទី​២​ ដែល​ពេល​នោះ​បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទះ​វិសាខា​ ៣-១ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

មហាផ្ទៃ អាវ​លឿង (កាល​​​ប្រកួត​កីឡា​ជាតិលើក​ទី​២) ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់