• 2018-07-18 23:30:00
  • ប្រដាល់

ខុន​ រាជ​ ពេញ​ចិត្ត​ សុខ​ ធី​ ខ្លាំង​បំផុត ​ព្រោះ​វ៉ៃ​ប្រកប​​ដោយ​បញ្ញា​

  • 2018-07-18 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ដែល​កំពុង​បង្ហាត់​​នៅ​​ប្រទេស​ជប៉ុន​ ខុន​ រាជ​ ​ពេញ​ចិត្ត​អ្នក​ប្រដាល់​វ័យ​ក្មេង​ សុខ​ ធី ខ្លាំង​បំផុត​ក្នុង​ចំណោម​កីឡាករ​ប្រដាល់​ល្បី​ៗ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

កីឡាករ ខុន រាជ

ខុន​ រាជ​ ប្រាប់​ឲ្យ​ដឹង​ពី​ជប៉ុន​ថា​ ថ្វី​បើ​រូប​គេ​ស្ថិត​នៅ​ប្រទេស​ជប៉ុន​ឆ្ងាយ​ពី​កម្ពុជា ប៉ុន្តែ​រូប​គេ​តាម​ដាន​​​វិស័យ​ប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន​​រហូត។​ រូប​គេ​ពេញ​ចិត្ត និង​ស្រលាញ់​គាំទ្រ​កីឡាករ​​ប្រដាល់​ខ្មែរ​ទាំង​អស់ តែ​និយាយ​ពី​ការ​ពេញ​ចិត្ត​បំ សុខ​ ធី​ ដែល​គេ​ហៅ កាកា។​

ខុន រាជ កំពុងបង្ហាត់សិស្សនៅជប៉ុន

គ្រូ​ប្រដាល់​នៅ​ប្រទេស​ជប៉ុន​រូប​នេះ​ បន្ថែម​​ថា​ សុខ​ ធី​ ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ម្នាក់​ដែល​ប្រើ​បច្ចេកទេស​ប្រកួត​ពិត​ៗ។ រូប​គេ​ពូកែ​ធាក់​ និង​​ការពារ​បាន​ល្អ​។ ចំណែក​ដៃ​ជើង​ គឺ​រស់រវើក​អាច​ចេញ​បាន​ទាំង​អស់​គ្រប់​​កាលៈ​ទេសៈ។​ ជា​អ្នក​ប្រដាល់​មាន​តិចនិក​ខ្ពស់​ វ៉ៃ​ចេញ​បាន​គ្រប់​ជ្រក​ហើយ​ធ្ងន់​។ ជា​ពិសេស​​​ជា​កីឡាករ​ឆ្លាត​ម្នាក់​ដែល​វ៉ៃ​ប្រកប​ដោយ​​បញ្ញា។​

សុខ ធី ក្រហម

ខុន​ រាជ​ ជា​អតីត​ជើង​ខ្លាំង​ម្នាក់​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ CTN​ ផង​ដែរ។ រូប​គេ​កំពុង​បង្ហាត់​​ប្រដាល់​នៅ​ប្រទេស​ជប៉ុន​​​ប្រហែល​៣ឆ្នាំ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់