• 2018-07-18 07:28:44
  • កីឡា​ផ្សេង​ៗ

តើ​ក្រុម​​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ​ទទួល​ស្គាល់​ E-Sports ​ពេល​ណា?

  • 2018-07-18 07:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អេឡិចត្រូនិក​​ឬ​ E-Sports កំពុង​រីក​ចម្រើន​ខ្លាំង​ទូទាំង​ពិភព​លោក​​ស្រប​តាម​សម័យ​កាល​បច្ចេកវិទ្យា​រីក​ចម្រើន​ ហើយ​កីឡា​ប្រភេទ​អនឡាញ​នេះ​ក៏​កាន់​តែ​វិវត្ត​ក្លាយ​ជា​កីឡា​​អាជីព។ ចំណែក​នៅ​កម្ពុជា​ក៏​មាន​ E-Sports​ដែរ​ និង​​ត្រូវ​បាន​​ទទួល​ស្គាល់​ផ្លូវ​ការ​ដោយ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៤។

ទិដ្ឋភាព​ប្រកួត​ Dota 2 នៅ​កីឡដ្ឋាន​ KeyArena សហរដ្ឋ​អាមេរិក (រូបថត៖ wikipedia)​

គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ទូទាំង​ពិភព​លោក​ត្រូវ​ទទួល​ស្គាល់​ដោយ​​ក្រុម​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ​ (IOC) ​ជា​មុន​សិន​ទើប​ចូល​រួម​ប្រកួត​អន្តរជាតិ​ជា​ផ្លូវ​ការ​បាន។ តើ​ IOC ទទួល​ស្គាល់​ E-Sports ជា​កីឡា​​ពិត​ប្រាកដ​នៅ​ពេល​ណា? ក្រុម​ប្រឹក្សា​​អូឡាំពិក​អន្តរជាតិ​បាន​ទទួល​កីឡា​ E-Sports ជា​កីឡា​ពិត​ប្រាកដ​កាល​ពី​​ខែ​តុលា​ ឆ្នាំ​២០១៧។

ក្នុង​កិច្ច​ប្រជុំ​កំពូល​​របស់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧​ ​ក្រុម​ប្រឹក្សា​​អូឡាំពិក​អន្តរជាតិ​​បាន​ទទួល​ស្គាល់​ពី​ភាព​រីក​ចម្រើន​ និង​ប្រជា​ប្រិយភាព​របស់​កីឡា​ E-Sports ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​កីឡា​​ពិត​ប្រាកដ។ E-Sports ជា​កីឡា​ដែល​មាន​សកម្មភាព​ប្រកួត​ប្រជែង​ ត្រៀម​ខ្លួន​ និង​ហ្វឹកហាត់​ប្រកប​ដោយ​ប្រពលភាព​ ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ។

សកម្មភាព​កីឡាករ​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ (រូបថត៖ wikipedia)

បន្ទាប់​ពី​ទទួល​ស្គាល់​ហើយ​ ក្រុម​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​កីឡា​សម័យ​ទំនើប​នេះ​ខិត​ខិត​ខំ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​លំដាប់​ពិភព​លោក។ ជាក់​ស្តែង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ Asian Games ឆ្នាំ​២០១៨​នា​ពេល​ខាង​មុខ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​មាន​ E-Sports ជា​ប្រភេទ​​កីឡា​ប្រកួត​សម្តែង​ផ្លូវ​ការ​ ហើយ​ប្រទេស​ចិន​បាន​ប្រកាស​ផ្លូវ​ការ​ថា​នឹង​ដាក់​កីឡា​អេឡិចត្រូនិក​នេះ​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​ពេល​ចិន​ធ្វើ​ម្ចាស់​ផ្ទះ​ Asian Games ឆ្នាំ​២០២២។

ដោយ​ឡែក​កីឡា​អូឡាំពិក​វិញ​​ក៏​មាន​រៀប​ចំ​​ការ​ប្រកួត​​បង្ហាញ​កីឡា​ E-Sports ​ដែរ​នៅ​ពេល​ប្រទេស​ប្រេស៊ីល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ 2016 Summer Olympics ដែល​ពេល​​នោះ​ IOC មិន​ទាន់​ទទួល​ស្គាល់​ផង។ ចំណែក​មេ​ដឹក​នាំ​ជប៉ុន​ក៏​កំពុង​ជំរុញ​ឲ្យ​មាន​កីឡា​ E-Sports ដែរ​នៅ​ពេល​ប្រទេស​មួយ​នេះ​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវ​ក្តៅ 2020 Summer Olympics៕​

ក្រុម Never Care របស់​កម្ពុជា​ឈ្នះ​ជើងឯក MATIC

ព័ត៌មាន​ជា​ច្រើន​អំពី​កីឡា​អេឡិចត្រូនិក

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់