• 2018-07-18 06:20:51
  • ប្រដាល់

រឿង​ សារ័ត្ន​ ប្រើ​របៀប​​វ៉ៃ​ ដូច​មិត្ត​រួម​ក្លឹប​ ឡៅ​ ចន្រ្ទា​

  • 2018-07-18 06:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ រឿង​ សារ័ត្ន​ បើ​មើល​ស្ដាយ​វ៉ៃ​របស់​គេ​នា​ពេល​កន្លង​មក​គឺ​ដូច​ទៅ​និង​សិស្ស​ច្បង​ ឡៅ​ ចន្រ្ទា​ តែ​ម្ដង​ ហើយ​សាមីខ្លួន​ក៏​ថា​ស្រដៀង​ដែរ​ ដោយ​សារ​តែ​ហ្វឹកហាត់​ជា​មួយ​គ្នា​រាល់​ថ្ងៃ។​

កីឡាករ រឿង សារ័ត្ន ក្រហម

រឿង​ សារ័ត្ន​ ឲ្យ​ដឹង​ថា​ គេ​ពិត​ជា​វ៉ៃ​ក្បាច់​ស្រដៀង​ និង​ ឡៅ​ ចន្រ្ទា​ មែន​ ដូច​ជា​ការ​ឆ្មក់​វ៉ៃ​កណ្ដាប់ដៃ​ របៀប​គេច​ និង​ជំហរ​ពេល​ប្រកួត​នោះ​គឺ​ប្រហាក់​ប្រហែល​គ្នា​តែ​ម្ដង។​ ប៉ុន្តែ​ក៏​មិន​មាន​ចំណុច​ខ្លះ​ខុស​គ្នា​ផង​ដែរ​ ដូច​ជា​ កណ្ដាប់​ដៃ​របស់​ខ្លួន​ធ្ងន់​ជាង​ និង​ទាត់​ក៏​ហាក់​ធ្ងន់​ជាង​ផង​ដែរ។​

កីឡាករ រឿង សារ័ត្ន ក្រហម

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បន្ថែម​ថា​ រូប​គេ​ធ្វើ​នៅ​មិន​ទាន់​បាន​ល្អ​ដូច​ ចន្រ្ទា​ នោះ​ឡើយ​ ពោល​គឺ​ស្នៀត​ជង្គង់​ ឬ​ក្បាច់​ចាប់​នេះ​គឺ​នៅ​ស្ទើរ​តែ​ម្ដង​ ចំណែក​សិស្ស​ច្បង​ខាង​លើ​វិញ​ ពូកែ​ចូល​ចាប់​កាច់​វ៉ៃ​ជង្គង់​ខ្លាំង​ណាស់​ រាល់​ការ​ប្រកួត​ឲ្យ​តែ​បាន​ចាប់​ ដឹង​តែ​សង្ឃឹម​ឈ្នះ​ហើយ។​

កីឡាករ រឿង សារ័ត្ន ក្រហម

រឿង​ សារ័ត្ន​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រ​យោង​ ៩១១​ ឥលូវ​នេះ​គេ​ឃើញ​អ្នក​ប្រដាល់​រូប​នេះ​ហាក់​ឡើង​កូដ​ខ្លាំង​គួរសម​ ដោយ​ភាគ​ច្រើន​គឺ​ប្រកួត​មិត្តភាព​អន្តរជាតិ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ ស្មើ​ពិន្ទុ​ថៃ​នៅ​សង្វៀន​ TV5៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់