• 2018-07-18 02:35:36
  • ព័ត៌មាន

Coutinho ស្នើ​សញ្ជាតិ​ព័រទុយហ្គាល់​ព្រោះ​រឿង​សំខាន់​មួយ​​

  • 2018-07-18 02:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho អាច​​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ជាមួយ​ Barcelona ក្នុង​នាម​ជា​កីឡាករ​សញ្ជាតិ​អឺរ៉ុប​ មែន​មែន​អាមេរិក​ឡាទីន​ដូច​ពី​មុន​ទេ។

Coutinho

មូលហេតុ​មក​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​បាន​ស្នើ​សុំ​សញ្ជាតិ​ព័រទុយហ្គាល់​ តាម​ប្រពន្ធ​ដើម្បី​ឲ្យ​ Barcelona មាន​ចន្លោះ​ទំនេរ​អាច​ទិញ​កីឡាករ​មក​ពី​ឡាទីន​ចូល​ក្រុម​ថែម​ទៀត។​ នាង​ Aine Coutinho គឺ​ជា​ជនជាតិ​ព័រទុយហ្គាល់​បាន​រៀបការ​ជាមួយ​ Coutinho ក្នុង​ឆ្នាំ​២០១២​ ហើយ​មាន​កូន​ស្រី​ម្នាក់។

បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​រង់ចាំ​តែ​លិខិត​ឆ្លង​ដែន​មក​ដល់​ប៉ុណ្ណោះ​ដើម្បី​ស្នើ​​សញ្ជាតិ​ព័រទុយហ្គាល់​។​ ​រដូវ​កាល​មុន​កីឡាករ​៣​រូប​ដែល​គ្មាន​សញ្ជាតិ​អឺរ៉ុប​ក្នុង​ក្រុម​គឺ Coutinho, Paulinho និង​ Yerry Mina។ យ៉ាង​ណា​ពេល​នេះ​ Coutinho ជិត​មាន​សញ្ជាតិ​ព័រទុយហ្គាល់​, Paulinho ខ្ចី​ជើង​ទៅ​ប្រទេស​ចិន​ធ្វើ​ឲ្យ​ Barca មាន​ចន្លោះ​ដើម្បី​ទិញ​កីឡាករ​ក្រៅ​អឺរ៉ុប​បន្ថែម។

ទោះ​ជា​បាន​សញ្ជាតិ​ព័រទុយហ្គាល់​ប៉ុន្តែ​​ Coutinho នៅ​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ដដែល​​គឺ​មិន​អាច​ប្ដូរ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ផ្សេង​បាន​ឡើយ។​ ដោយ​ឡែក​ Luis Suarez និង​ Messi ដែល​មក​ពី​ឡាទីន​វិញ​ពួកគេ​សុទ្ធ​តែ​មាន​សញ្ជាតិ​អឺរ៉ុប​អស់​ហើយ​ដូចជា Suarez មាន​សញ្ជាតិ​អ៊ីតាលី​តាម​ប្រពន្ធ​ ហើយ​ Messi មាន​សញ្ជាតិ​អេស្ប៉ាញ៕

ប្រភព៖ Sport English ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់