- 2018-07-18 01:08:08
- ព័ត៌មាន
សំណើទិញរបស់ Liverpool នឹងធ្វើឲ្យ Alisson ក្លាយជាអ្នកចាំទីថ្លៃបំផុតលើលោក
- 2018-07-18 01:08:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណើទិញរបស់ Liverpool នឹងធ្វើឲ្យ Alisson ក្លាយជាអ្នកចាំទីថ្លៃបំផុតលើលោក
ចន្លោះមិនឃើញ
Liverpool បានដាក់សំណើទិញ Alisson ពី Roma យ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងតម្លៃ៦២លានផោនជាតម្លៃមួយថ្លៃបំផុតមិនធ្លាប់មានសម្រាប់អ្នកចាំទី។
កំណត់ត្រាថ្លៃបំផុតរបស់អ្នកចាំទីកាលពីមុនគឺកាន់កាប់ដោយ Gianluigi Buffon ដែលផ្ទេរពី Parma ទៅ Juventus ក្នុងតម្លៃ ៣២,៦លានផោនកាលពី១៧ឆ្នាំមុន ហើយក្រោយមកត្រូវបំបែកដោយ Ederson ដែលផ្ទេរពី Benfica ទៅ Manchester City ក្នុងតម្លៃ ៣៤,៩លានផោន។
បើសិនជាក្រុមរហស្សនាមថាហង្សក្រហមជោគជ័យក្នុងការទីយក Alisson មែននោះកីឡាករវ័យ២៥ឆ្នាំ នឹងក្លាយជាអ្នកចាំទីថ្លៃបំផុតមិនធ្លាប់មានលើលោក។ យ៉ាងណា Roma មិនទាន់ព្រមព្រៀងលក់ឬក៏អត់ទេ ខណៈប្រភពចុងក្រោយអះអាងថាក្លឹបមានមូលដ្ឋាននៅទីក្រុងរ៉ូមចង់បានរហូតដល់៦៦លានផោន។
Liverpool កាលពីកន្លងទៅក៏បានចាយលុយទិញ Virgil Van Dijk ពី Southampton ក្នុងតម្លៃបំបែកកំណត់ត្រាខ្សែការពារថ្លៃបំផុតលើលោកផងដែរ គឺរហូតដល់ ៧៥លានផោន៕