• 2018-07-17 07:08:36
  • កីឡា​ផ្សេង​ៗ

​រក​ឃើញ​ម្ចាស់​ជើង​ឯក​​ប្រណាំង​សេះ​ប្រចាំ​ខែ​កក្ដដា ​នៅ​ព្រឹត្តិការណ៍​ Smart Land and Home

  • 2018-07-17 07:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ប្រណាំង​សេះ ដណ្តើម​ពាន​រង្វាន់​ Smart Land and Home Champions ​រដូវកាល​ទី​៣ ​ឆ្នាំ​២០១៨ ​ប្រចាំ​ខែ​កក្កដា ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​គឺ​សេះ​ឈ្មោះ ប៊េលី។

សេះ​ឈ្មោះ​ ប៊េលី បញ្ជា​ដោយ​កីឡាករ ​ពិសិត ​បាន​​ក្លាយ​ជា​ម្ចាស់​ជើងឯក​ពូល​A​ ប្រចាំ​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ។ លោក អឿន សុផល​ គណៈកម្មការ​បច្ចេកទេស​នៃ​ព្រឹត្តិការណ៍​ Smart Land and Home Champions ​នេះ​​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ការ​ប្រកួត​ពូល​A​ គឺ​សុទ្ធ​សឹង​តែ​ជា​សេះ​លំដាប់​កំពូល​នាំ​ចូល​ពី​បរទេស ​និង​ល្អ​ផ្តាច់​។ វត្តមាន​របស់​សេះ​ពូល A ប្រចាំ​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកគាំទ្រ​នានា។

​នេះ​ជា​ការ​ប្រកួត​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ការ​ប្រកួត​សេះ​ លំដាប់​ ពូល​A​ បាន​ខកខាន​ជា​ច្រើន​ខែ​ ប៉ុន្តែ​ចាប់​ពី​ខែ​នេះ​ត​ទៅ​សេះ​អន្តរជាតិ​ក្នុង​ពូល​A ​នេះ​នឹង​ត្រូវ​បន្ត​ដាក់​ឲ្យ ​ប្រកួត​ជា​បន្ត​ទៀត​ ដោយ​ចែក​ចេញ​ជា​៣​កម្រិត​ផ្សេង​ទៀត​ ដូច​ជា​ពូល​A ​កម្រិត១ ​កម្រិត​២ ​និង​កម្រិត​៣​ជាដើម​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ប្រាក់​រង្វាន់​ធំ​ ប្រចាំ​រដូវ​កាល​ នា​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ខាងមុខនេះ។

ចំពោះ​ជ័យ​លាភីពូល​A ​លេខ​២​និង​លេខ​៣ប្រចាំ​ខែ​កក្កដា​នេះ​ដែរ​ ចំណាត់​ថ្នាក់​លេខ​២ ​បាន​ទៅ​លើ​សេះ​ឈ្មោះ ​គេនស៊ូ បញ្ជា​ដោយ​កីឡាករ​ រ៉ូប៊ី ​និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​សេះ​ឈ្មោះ ​ការីណូ​ បញ្ជា​ដោយ​កីឡាករ​ រស់ គ្រូចន។

ក្រៅ​ពី​ការ​ប្រកួត​ពូល A ​ទៅ ​កម្មវិធី​ខាង​លើ​ក៏​នៅ​មាន​ពូល D ​និង C ​ផង​ដែរ ​ដែល​ជា​ការ​ប្រកួត​សេះ​កម្រិត​មធ្យម។ ​លទ្ធផល​ប្រចាំ​ពូល​ D រួមមាន៖ លេខ១ បានទៅសេះ​ឈ្មោះ ប្រុសប៉ាវ បញ្ជា​ដោយ​កីឡាករ ​ជន ស៊ីផា, លេខ​២ សេះ​ឈ្មោះ ​អារ៉េ បញ្ជា​ដោយ យ៉ាន់ ពិសី និង​លេខ​៣​បានទៅ​លើសេះ ឈ្មោះ ​អាចេត បញ្ជា ដោយកីឡាករ ម៉ាក់ បុរី។ សម្រាប់​ពូល Cវិញ ​គឺចំណាត់​ថ្នាក់លេខ១ បានទៅ​លើសេះឈ្មោះ ​NAVARA បញ្ជាដោយកីឡាករ យ៉ាន់ ពិសី ខណៈ​ជ័យលាភីលេខ១ ​បានទៅលើសេះ KK បញ្ជា​ដោយកីឡាករ លាស់ ម៉ាណ និងលេខ៣ បានទៅលើសេះឈ្មោះ អាឆ្លាម បញ្ជា​ដោយ​កីឡាករ នាក់ម៉ៅ ហៅមករា៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់