• 2018-07-17 07:05:57
  • ព័ត៌មាន

Son អាច​គេច​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា​ជាមួយ​កូរ៉េ​​ដោយ​ប្រើ​វិធី​នេះ

  • 2018-07-17 07:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Heung-min Son នឹង​អវត្ដមាន​ប្រកួត​បើក​រដូវ​កាល​មួយ​ចំនួន​​នៅ​ Premier League ជាមួយ​ Tottenham Hotspur ដោយ​សារ​ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ Asian Games នៅ​ឥណ្ឌូណេស៊ី។​

Heung-min Son

កម្មវិធី​ខាង​លើ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ ១៤​ ខែ​សីហា​ ដល់​ ថ្ងៃ​ទី​១​ ខែ​កញ្ញា​ មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​នឹង​ខកខាន​លេង​ប្រកួត​ទល់​នឹង​ Newcastle United, Fulham, Manchester United និង​ Watford។ បើ​សិន​ Son អាច​ជួយ​កូរ៉េ​ខាង​ត្បូង​ឈ្នះ​មេដាយ​មាស​​គេ​អាច​ទទួល​ការ​លើកលែង​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា​រយៈ​ពេល​២១​ខែ​ ដែល​ច្បាប់​ក្នុង​ប្រទេស​នេះ​តម្រូវ​។​

ព្រឹត្តិការណ៍​ Asian Games លើ​វិញ្ញាសា​បាល់ទាត់​គឺ​សម្រាប់​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​ តែ​អនុញ្ញាត​ឲ្យ​មាន​៣​រូប​លើស​អាយុ​ ហើយ​ Son គឺ​ជា​ជម្រើស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ។​ កូរ៉េ​ខាង​ត្បូង​គឺ​ជា​ម្ចាស់​មេដាយ​មាស​ចាស់​កាល​ពី​ឆ្នាំ​២០១៤៕

ប្រភព៖ 101 Great Goals ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់