• 2018-07-17 02:26:16
  • កីឡា​ផ្សេង​ៗ

ស្ដេច​ល្បឿន ​Usain Bolt ទៅ​លេង​ឲ្យ​ក្លឹប​ក្របខ័ណ្ឌ​កំពូល​អូស្ត្រាលី​​

  • 2018-07-17 02:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Usain Bolt ទី​បំផុត​បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​លេង​កីឡាករ​បាល់ទាត់​អាជីព​បន្ទាប់​ពី​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ Central Coast Mariners នៃ​ក្របខ័ណ្ឌ​កំពូល​ A-League របស់​អូស្ត្រាលី។​

អតីត​កីឡាករ​រត់​ប្រណាំង​ដែល​ទទួល​រហស្សនាម​ថា​ស្ដេច​ល្បឿន​ ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លឹប​បាល់ទាត់​មួយ​ចំនួន​នៅ​អឺរ៉ុប​ដូចជា​ Dortmund ហើយ​ការ​ទៅ​លេង​នៅ​ក្លឹប​ Central Coast លើក​នេះ​ក្នុងការ​ធ្វើ​តេស្ដ​ដំណាក់​កាល​ដំបូង​ចំនួន​៦​សប្ដាហ៍ ហើយ​បើ​ជាប់​រូប​គេ​នឹង​ចុះ​កុងត្រា​អាជីព។

អត្តពលិក​វ័យ​៣១​ឆ្នាំ​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ចំនួន​៨ តែ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​រត់​ប្រណាំង​នៅ​ឆ្នាំ​២០១៧​ ដោយ​ងាក​មក​ចាប់​អារម្មណ៍​កីឡា​បាល់ទាត់​វិញ។​ កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​គឺ​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ក្លឹប​ Manchester United៕ ​

ប្រភព៖ ABC News ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់