• 2018-07-17 01:47:18
  • ព័ត៌មាន

CR7 ថានៅអាយុ​ដូច​គេកីឡាករ​ភាគ​ច្រើន​ទៅ​​លេង​នៅ​កាតារ​​ ឬ​ចិន​

  • 2018-07-17 01:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​ Juventus បាន​ផ្ដល់​ឱកាស​​បើ​ទោះ​ជា​បច្ចុប្បន្ន​​រូប​គេ​មាន​វ័យ​រហូត​ដល់​៣៣​ឆ្នាំ​ទៅ​ហើយ​ក្ដី។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា​ នៅ​វ័យ​នេះ​កីឡាករ​ភាគ​ច្រើន​គឺ​ទៅ​លេង​នៅ​ក្លឹប​របស់​ប្រទេស​កាតារ​ ឬ​ក៏​ចិន​មុន​ចូល​និវត្តន៍​ពី​បាល់ទាត់។​ Ronaldo ផ្ទេរ​ពី​ Real Madrid ទៅ​ក្លឹប​ជើង​ឯក​ Serie A ក្នុង​តម្លៃ​​៩៩,២​លាន​ផោន។​ ​​

"ការ​មក​លេង​នៅ​ក្លឹប​ដូចជា​ Juventus ក្នុង​វ័យ​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​មែន​ទែន។​ ខ្ញុំ​ចង់​ឈ្នះ​ ខ្ញុំ​ចង់​ធ្វើ​ជា​កីឡាករ​ល្អ​បំផុត​។ គ្មាន​នរណា​អាច​ទាយ​បាន​ទេ​ ប្រហែល​ជា​ខ្ញុំ​នឹង​អាច​ឈ្នះ​ Ballon d'Or ម្ដង​ទៀត​ជាមួយ​ Juventus"។ Ronaldo និយាយ​ដូច្នេះ។​

Ronaldo ស៊ុត​បញ្ចូល​ទី​ ៤៥០​គ្រាប់​ឲ្យ​ Real ដោយ​​ឈ្នះ​ Champions League ៤​ដង​ ឈ្នះ​ La Liga ២​ដង​ ចាប់​តាំង​ចូល​រួម​ជាមួយ​ក្លឹប​ក្នុង​ឆ្នាំ​២០០៩​មក។​ កីឡាករ​ពាក់​អាវ​លេខ​៧​រូប​នេះ​បន្ថែម​ថា​មុន​ការ​ចាកចេញ​គ្មាន​ក្លឹប​ណា​ផ្ដល់​សំណើ​ចង់​បាន​រូប​គេ​នោះ​ទេ មាន​តែ​ Juventus មួយ​ប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់