• 2018-07-16 11:37:06
  • បាល់ទាត់

ក្រោយ​ឈ្នះ​ស្បែក​ជើង​មាស World Cup ខ្សែ​ប្រយុទ្ធ Kane ចង់​ធ្វើ​ឲ្យបាន​រឿង​មួយ​ទៀត

  • 2018-07-16 11:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈ្នះ​រង្វាន់​ស្បែក​ជើង​មាស World Cup ២០១៨ ខ្សែ​ប្រយុទ្ធ Harry Kane បាន​បង្ហើប​ថា ខ្លួន​ចង់​ធ្វើ​ព្យាយាម​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។

ក្នុង​ថ្ងៃ​នេះ​ កីឡាករ​បាន​និយាយ៖ "ខ្ញុំ​សង្ឃឹម​ថា​បាន​ត្រលប់​ទៅ​ជួយ​ក្លឹប​វិញ​ក្នុង​ប្រកួត​ទី​មួយ ហើយ​សង្ឃឹម​ថា​ខ្ញុំ​អាច​ព្យាយាម​រក​គ្រាប់​បាន​ក្នុង​ខែ​សីហា។ ការ​ឈ្នះ​រង្វាន់​ស្បែក​ជើង​មាស World Cup គឺ​ជា​ជោគជ័យ​មួយ​ធំ​ណាស់ មិន​សូវ​មាន​កីឡាករ​ច្រើន​ទេ​ធ្វើ​បាន​បែប​នេះ"។

បន្ទាប់​មក ខ្សែ​ប្រយុទ្ធ​បាន​រម្លឹក​អំពី​ពាក្យ​សំដី​របស់​ខ្លួន​មុន World Cup ២០១៨ ថា ខ្លួន​ចង់​បង្ហាញ​ថា​ខ្លួន​ជា​កីឡាករ​មួយ​រូប​ដែល​បាន​បង្ហាញ​សមត្ថភាព​​ក្នុង​ព្រឹត្តិការណ៍​ធំ​បែប​នេះ បន្ទាប់​ពី​លេង​មិន​សូវ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍ Euro កាល​ពី​ ពីរ​ឆ្នាំ​មុន ដោយ​រក​មិន​បាន​សូម្បី​តែ​មួយ​គ្រាប់​កាល​នោះ។ ដូច្នេះ​ ការណ៍​ដែល​អាច​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ World Cup ធ្វើ​ឲ្យ​ Kane មាន​ "មោទនភាព"។

សូម​បញ្ជាក់​ផង​ដែរ​ថា Kane បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ប្រកួត​ភាគ​ច្រើន នៅ World Cup​ លើក​នេះ។ កីឡាករ​ស៊ុត​ចូល ៦ គ្រាប់ និង​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អង់គ្លេស​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី​នេះ។

ដោយ​ឡែក​ទាក់​ទង​នឹង​រឿង​ក្លឹប​វិញ បើ​ទោះ​ជា​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Tottenham Hotspur រយៈ​ពេល ៤ រដូវ​កាល​ចុង​ក្រោយ​យ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​មិន​ទាន់​រក​បាន​មួយ​គ្រាប់​ឡើយ​ឲ្យ​ក្លឹប​ក្នុង​ខែ​សីហា៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់