• 2018-07-16 08:24:29
  • ប្រដាល់

Pacquiao បើក​ចិត្ត​ស្វាគមន៍​ជា​និច្ច ប្រសិន Floyd ​ចង់​វាយ​ជា​លើក​ទី​ពីរ

  • 2018-07-16 08:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដណ្ដើម​បាន​​​ខ្សែ​ក្រវាត់​ពី Lucas Matthysse កាល​ពី​ម្សិលមិញ Manny Pacquiao​បាន​សម្ដែង​​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ប្រសិន Floyd Mayweather សម្រេច​វិល​​ចូល​សង្វៀន​វិញ ហើយ​ជួប​គ្នា​ជា​លើក​ទី​២។

ក្រោយ​បញ្ចប់​ការ​ប្រកួត​​យក​បាន​ខ្សែ​ក្រវាត់ WBA welterweight  នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី Pacquiao​ ប្រាប់​សារព័ត៌មាន​ថា ខណៈ​ខ្លួន​ត្រៀម​ចិត្ត​រួចរាល់​ដើម្បី​សងសឹក ប៉ុន្តែ​អ្វី​ៗ​សម្រេច​លើ Mayweather ដែល​បាន​ចូលនិវត្តន៍​បាត់​ទៅ​ហើយ​នោះ។

Pacquiao​ បាន​ទទូច​ថា Floyd គួរ​តែ​ត្រលប់​ចូល​រេញ​វិញ ហើយ​គេ​នឹង​មិន​ស្ទាក់ស្ទើរ​ឡើយ​​សម្រាប់​ការ​ពិចារណា​វាយ​ជាមួយ​គ្នា​ជា​លើក​ទី​ពីរ។ យ៉ាងណាមិញ​អ្នក​ប្រដាល់​អាស៊ី​វ័យ​៣៩​ឆ្នាំ​​បញ្ជាក់​ថា Mayweather មិនមែន​ជា​មុខ​សញ្ញា​តែ​ម្នាក់​ដែល​គេ​ចង់​វាយ​នោះ​ទេ នៅ​មាន​កីឡាករ​ផ្សេង​ៗ​ទៀត។

Pacquiao & Lucas Matthysse

Manny Pacquiao​ និង Floyd Mayweather ធ្លាប់​ប៉ះ​គ្នា​កាល​ពី​ឆ្នាំ​២០១៥ ដែល​ជា​ការ​ប្រកួត​​រក​ចំណូល​បាន​យ៉ាង​ច្រើន​​ប្រចាំ​ប្រវត្តិសាស្ត្រ​ប្រដាល់​។ កាល​នោះ​ជ័យជម្នះ​របស់ Floyd ធ្វើ​ឲ្យ​អ្នក​ទស្សនា​រាប់​លាន​អ្នក​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​គិត​ថា​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ​គិត​តែ​រត់​ពេញ​រេញ៕ ​

ប្រភព៖ news.abs-cbn ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់