• 2018-07-16 01:57:42
  • ប្រវត្តិ​​

ត្រូវ​ដឹង​! កំណត់​ត្រា​ជិត ​១០​បាន​កើត​ឡើង ក្រោយ​ផ្ដាច់ព្រ័ត្រ​​រវាង​ក្រូអាត​និង​បារាំង

  • 2018-07-16 01:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារាំង​បាន​ស្គាល់​រសជាតិ​លើក​ពាន​​ World Cup ជា​លើក​ទី​ពីរ ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ក្រូអាត​ដោយ​លទ្ធផល ៤-២។ ការ​ប្រកួត​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សប្បាយ​ភ្នែក​ ស្រែ​ហ៊ោ​ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ច្រើន។ ហើយ​យប់​មិញ​នេះ​មាន​កំណត់ត្រា​ជា​ច្រើន​បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​ប្រកួត​នេះ​ចប់៖

បារាំង​អបអរជយលាភី​ជើង​ឯក
  • Deschamps គឺ​ជា​មនុស្ស​ទី​៣​ដែល​ឈ្នះ​ពាន World Cup ទាំង​ជា​កីឡាករ​និង​គ្រូ​បង្វឹក បន្ទាប់​ពី​លោក Mario Zagallo (ប្រេស៊ីល) និង Franz Beckenbauer (អាល្លឺម៉ង់)
  • បារាំង​បាន​ក្លាយ​ជា​ក្រុម​ដំបូង​ដែល​រក​បាន​៤​​គ្រាប់​នៅ​ផ្ដាច់ព្រ័ត្រ​ World Cup ចាប់​តាំង​ពី​ប្រេស៊ីល​ឈ្នះ​អ៊ីតាលី ៤-១ ឆ្នាំ​១៩៧០
  • ក្រូអាត​ជា​ក្រុម​ដំបូង​​ប្រកួត​ចាញ់ ក្នុង​ការ​ឡើង​មក​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង បន្ទាប់​ពី​ហូឡង់​នៅ​ឆ្នាំ​១៩៧៤
  • Mandzukic ជា​កីឡាករ​ដំបូង​​ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​ផ្ដាច់ព្រ័ត្រ WC
  • Mbappe (វ័យ​១៩​ឆ្នាំ​២០៧​ថ្ងៃ) គឺ​ជា​កីឡាករ​យុវជន​ទី​២​​ដែល​អាច​រក​គ្រាប់​បាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី Pele​ ធ្លាប់​ធ្វើ​បាន​ឲ្យ​ប្រេស៊ីល​​ក្នុង​ឆ្នាំ​១៩៥៨ ក្នុង​វ័យ​១៧​ឆ្នាំ​២៤៩​ថ្ងៃ
  • Parisic ក្លាយ​ជា​កីឡាករ​ទី​ពីរ ដែល​រក​គ្រាប់​បាល់​បាន​និង​ធ្វើ​ឲ្យ​មាន​ប៉េណាល់ទី​ខ្លួន​ឯ​នៅ​ផ្ដាច់ព្រ័ត្រ WC​ បន្ទាប់​ពី កីឡាករ Marco Materazzi របស់​អ៊ីតាលី​នៅ​ឆ្នាំ​២០០៦
  • Pogba ក្លាយ​ជា​កីឡាករ Manchester United  ដំបូង​អាច​រក​គ្រាប់​បាល់​បាន​នៅ​ផ្ដាច់ព្រ័ត្រ WC​ និង​ជា​កីឡាករ​ Premier League ​រក​គ្រាប់​បាន​នៅ​វគ្គ​នេះ​ បន្ទាប់​ពី  Emmanuel Petit ក្នុង​ឆ្នាំ​១៩៩៨
  • គ្រាប់​របស់​ Pogba សម្រាប់​បារាំង​ គឺ​ជា​គ្រាប់​ដំបូង​ដែល​ទាត់​ចេញ​ពី​ក្រៅ​ប្រអប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ចាប់​តាំង​ពី  Marco Tardelli  របស់​អ៊ីតាលី​ធ្លាប់​ធ្វើ​បាន​នៅ​ឆ្នាំ​១៩៨២
  • Mandzukic គឺ​ជា​កីឡាករ​​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ World Cup ដែល​អាច​រក​គ្រាប់​បាល់​និង​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ក្នុង​ប្រកួត​តែ​មួយ បន្ទាប់​ពី​កីឡាករ​ហូឡង់ Ernie Brandts  ធ្លាប់​ធ្វើ​បាន​ដូច​នេះ​នៅ​ឆ្នាំ​១៩៧៨៕
ក្រូអាត​ឡើង​ទទួល​មេដាយ​ប្រាក់
លោក Deschamps កាន់​ទង់​ជាតិ​បារាំង​អបអរជយលាភី​ជើង​ឯក
កីឡាករវ័យ​ក្មេង Mbappe
កីឡាករ​ក្រូអាត Parisic
កីឡាករ Pogba អបអរជើងឯក

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់