• 2018-07-15 06:47:55
  • ព័ត៌មាន

Nautica លេងមួយក្ឌាំង ច្រឹង ពល​រដ្ឋ ចង់​អស់ខ្យល់​ពី​ខ្លួន

  • 2018-07-15 06:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដឹងថា​ត្រូវ​អាណិត​ ឬរំភើប​ជំ​នួ​ស ច្រឹង ពល​រដ្ឋ ទេ​ខ​ណៈ​ដែល នាឡិកាដៃ​ម៉ាក Nautica រៀបចំ Surprise Birthday អ្នក​តំណាង​ម៉ាក​របស់ខ្លួន​នៅឯ​កណ្ដាល​ផ្សារ​សូរិយា​ជាមួយនឹង​នំ​ខេ​ក​ចំ​នួន ២១ ដែល​ជា​តួរ​លេខ​នៃ​អាយុ​របស់ ច្រឹង ពល​រដ្ឋ ក្នុង​ឆ្នាំ​នេះ ។

យ៉ាងណា​មិញ​ការរៀ​ប​ចំ​របស់ Nautica លើក​នេះ​បានធ្វើឲ្យ ច្រឹង ពល​រដ្ឋ រឹងខ្លួន​និយាយ​មិន​ចេញ​ព្រោះ​វា​ជា​លើកទីមួយ សម្រាប់​ថ្ងៃ​កំណើត​ដែល​ទទួល​បាន​នំ ខេ​ក​ដ៏​ច្រើនបែប​នេះ ។

កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹង​ថា​រូប​លោក​ ពិត​ជា​រំភើប​រហូត​និយាយ​មិន​ចង់​ចេញមែន មួយ​ជីវិត​នេះ វា​ជា​លើកទី១ហើយ​ដែល​បាន​នំខួបច្រើន និង Surprise ខ្លាំង​បែបនេះ។

ចង់ដឹង​ទិដ្ឋភាព​នោះ​យ៉ាងណាតោះ​ទៅ​មើល​រូបភាព​ទាំងអស់គ្នា​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់