• 2018-07-15 04:17:36
  • ប្រដាល់

Pacquiao ចំណាយ​​តែ​៧​ទឹក​យក​បាន​ខ្សែ​ក្រវាត់​ពិភពលោក​ពី Lucas

  • 2018-07-15 04:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​វិល​ចូល​សង្វៀន​វិញ អ្នក​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao បាន​បំបាក់​កីឡាករ​អាហ្សង់ទីន  Lucas Matthysse ដណ្ដើម​បាន​ខ្សែ​ក្រវាត់  WBA world welterweight មុន​នេះ​បន្តិច។ .

ការ​ប្រកួត​ដែល​រៀបចំ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី Pacquiao វ័យ​៣៩​ឆ្នាំ​ចំណាយ​ពេល​ត្រឹម​តែ​៧​ទឹក​ប៉ុណ្ណោះ​ ដើម្បី​យក​ឈ្នះ Lucas។ ចាប់​ផ្ដើម​ពី​ទឹក​ទី១​ដល់​ទី​៧ ជើង​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី​បាន​ដើរ​តួ​នាទី​ជា​អ្នក​ដើរ​ចូល​រហូត​និង​បោះ​កណ្ដាប់​ដៃ​ពេញ​ៗ ធ្វើ​ឲ្យ Lucas វ័យ​៣៥​ឆ្នាំ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ជា​រឿយៗ។

ក្នុង​ទឹក​ទី​៧​ដោយ​សារ​តែ​មិន​អាច​ទ្រាំទ្រ​កណ្ដាប់​ដៃ​ធ្ងន់​ៗ​របស់ Pacquiao បាន​ម្ចាស់​ខ្សែ​ក្រវាត់ Lucas​សម្រេច​ចិត្ត​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​នេះ​តែ​ម្ដង។ នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​របស់ Pacquiao ចាប់​តាំង​ពី​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn កាល​ពី​ឆ្នាំ​២០១៧៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់