• 2018-07-12 08:25:20
  • បាល់ទាត់

គ្រូ​ស្វាយ​រៀង ​ថា​ឈ្នះ​វិសាខា មែន តែ​ក្រុម​លេង​មិន​ទាន់​ល្អ​ឡើយ

  • 2018-07-12 08:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បញ្ជាក់​ថា​ទម្រង់​លេង​របស់​ក្រុម​មិន​ទាន់​ល្អ​ឡើយ ​បើ​ទោះ​ជា​បាន​យក​ឈ្នះ​លើ​វិសាខា ១-០ ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​រួច​ហើយ​ក៏​ដោយ។

ជើង​ទី​១​នៃ​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ស្វាយ​រៀង ​បាន​យក​ឈ្នះ​លើ​ក្រុម​វិសាខា ​ក្នុង​លទ្ធផល ១-០ ដោយ​កីឡាករ​ហ៊ុយ ផល្លីន ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ ខណៈ​ដែល​វិសាខា ក្នុង​ប្រកួត​នេះ ​ពួកគេ​ទទួល​បាន​កាត​ក្រហម​១​ផង​ដែរ។

ជ័យជម្នះ​នេះ ​លោក Conor ​មើល​ឃើញ​ថា​ជា​រឿង​ល្អ ប៉ុន្តែ​បើ​និយាយ​ពី​ទម្រង់​លេង​វិញ ​ក្រុម​ស្វាយ​រៀង​មិន​ទាន់​ធ្វើ​បាន​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ សមាជិក​ក្រុម​ទាំង​មូល​លេង​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា ​មិន​ទាន់​យល់​ចិត្ត​គ្នា។ ត្បិត​អី​ឈ្នះ​មែន ប៉ុន្តែ​ពួកគេ​លេង​មិន​ទាន់​បាន​ល្អ​ឡើយ។ សម្រាប់​ជើង​ទី​២ ​កំហុស​ទាំង​អស់​នេះ ត្រូវ​កែប្រែ​ឡើយ​វិញ ​ទើប​អាច​ឆ្លង​ទៅ​វគ្គ​បន្ដ​បាន។

សម្រាប់​ជើង​ទី​២​នៃ​ពាន​រង្វាន់ Hun Sen Cup 2018 ​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់